តែវាជាជំងឺដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត !!ជំងឺដុំគីសក្នុងអូវែរ ដែលយើងហៅថា ដុំគីសស្បូន Dermoid ដុំគីសក្នុងស្បូន គឺជាប្រភេទនៃដុំគីសអូវែរដែលវាមិនមែនជាជំងឺពីការបង្កើតដោយអបិយជំនឿឆ្វេង ដូចដែលវាត្រូវបានគេយល់នោះទេ។ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាដូចជា ការឈឺចាប់ភ្លាមៗ ឬធ្ងន់ធ្ងរនៅផ្នែកខាងក្រោមពោះ ពួកគេគួរតែទៅជួបគ្រូ ពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលភ្លាមៗ។អត្ថបទ

វេជ្ជបណ្ឌិត Nuttacha Pooncharoen នៃមន្ទីរពេទ្យជូឡាឡុងកនកាកបាទក្រហមថៃ បាននិយាយថា
ដុំគីសក្នុងស្បូន គឺបណ្តាលមកពីកោសិកាដែលមានសមត្ថភាពវិវត្តទៅជាកោសិកាប្រភេទផ្សេងៗគ្នា ដូចជាខ្លាញ់ សក់ ឆ្អឹងខ្ចី ឬធ្មេញជាដើម។នៅជុំវិញអូវែរ រោគសញ្ញាដែលលេចឡើងជាញឹកញាប់ត្រូវបានគេយល់ច្រឡំថាជា រឿងអបិយជំនឿថ្វីបើការពិតដែលថាវាជាប្រភេទនៃជំងឺរលាកក្រពេញអូវែក៏ដោយដែលអាចមិនមានរោគសញ្ញាអ្វីទាំងអស់ដោយគ្មានផលវិបាកដែលឱកាសនៃការកើតជំងឺមហារីកមានកម្រិតទាបខ្លាំង។សុភាពនារីទាំងឡាយ គួរយល់ដឹងពីរោគសញ្ញាដុំគីសក្នុងស្បូន - ស្រលាញ់សុខភាព  ស្រលាញ់អៃយ៉ារ៉ា
+ផលវិបាកនៃដុំគីសស្បូន
ប្រសិនបើលោកអ្នកបានកើតនូវជំងឺនេះ វានឹងធ្វើឲ្យអ្នករមួល ដែលវាគឺជាផលវិបាកទូទៅបំផុត
បន្ទាប់មកវានឹងបញ្ចេញនូវរោគសញ្ញាដូចជា ៖
ឈឺចាប់នៅផ្នែកខាងក្រោមពោះនិងមានអារម្មណ៍ឈឺចាប់ពេលចុចលើពោះខាងក្រោមហើយអាចមានអាការៈចង់ក្អួត ឬអាចអមដោយគ្រុនក្តៅកម្រិតទាបផងដែរ។

ចំពោះការឆ្លងមេរោគនៃជំងឺនេះ វាគឺជាផលវិបាកដ៏កម្រមួយ ប៉ុន្តែអាចបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ៖
គ្រុនក្តៅខ្លាំង ជាមួយនឹងការឈឺចាប់ខ្លាំងនៅផ្នែកខាងក្រោមពោះដោយវាគឺជាផលវិបាកទូទៅនៃជំងឺគីសអូវែគ្រប់ប្រភេទ បន្ទាប់មកមានអាការៈដូចជាឈឺពោះផ្នែកខាងក្រោមភ្លាមៗ និងឈឺចាប់គ្រប់ពេលវេលា។រោគសញ្ញាជំងឺរលាកកស្បូនមានបង្ហាញតិចតួចណាស់...

+ ចំពោះការព្យាបាលនៃជំងឺរលាកស្បូន Dermoid
ចំពោះការព្យាបាលជំងឺនេះគឺវាមិនអាចព្យាបាលដោយថ្នាំឬអរម៉ូនបានទេ ដូច្នេះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាត្រូវការការព្យាបាលវះកាត់៕

ប្រភព៖ បរទេស
អត្ថបទដោយ៖ សុផានីត