ថៃ ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីល្បីលំដាប់ប្រទេស គឺតួឯកស្រី Bella-Rani Kampen បានបញ្ចេញរូបភាពដ៏ក្តៅគគុកតាមរយៈ Instagram ផ្ទាល់ខ្លួន @bellacampen បន្ទាប់ពីបាននាំគ្រួសាររបស់នាងទៅលំហែកាយនៅសមុទ្រ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្ត នឹងសរសើរមិនដាច់ពីមាត់។

ដោយរូបភាពរបស់Bella ដែលបានស្លៀកនូវឈុតប៊ីគីនីពណ៌សសុទ្ធ ដែលបានបង្ហាញពីរាង នឹងចង្កេះដ៏តូចរបស់នាង រួមជាមួយស្បែកសរលោង ដែលឈរនៅកណ្តាលអាងទឹក ហើយបញ្ចេញស្នាមញញឹមដ៏មានមន្តស្នេហ៍ ដែលបានឆក់យកបេះដូងរបស់អ្នកគាំទ្រជាច្រើនផងដែរ។

ជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូលបានចុចបេះដូង រួមជាមួយការនិយាយថា Bella នៅក្នុងឈុតនេះគឺ ស្រស់ស្អាតផ្លែក និងបានបង្ហាញពីភាពសិចស៊ីដែលមិនអាចទ្រាំទ្របានមកកាន់ពួកគេ ព្រមទាំងបានធ្វើឲ្យបេះដូងពួកគេ ស្ទើតែប្រេះបែកខ្ទេចខ្ទីអស់ទៅហើយ។

អត្ថបទដោយ៖ សុផានីត