សែលកាត សូមចូលរួមអបអរសាទរដល់អតិថិជនរបស់ខ្លួន ដែលជាជនជាតិចិន បានចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ហើយក៍បានឈ្នះរង្វាន់លុយសុទ្ធ $80,000 ដូចសេចក្តីប្រាថ្នារបស់គាត់តែម្តង។ លោក អ៊ូ ធានហ័រ ដែលមានមុខរបរជាអាជីវករម្នាក់ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោកបានរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី25 ខែសីហា ឆ្នាំ2021កន្លងទៅនេះ។ លោកបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ លោកបានចូលរួមលេងក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃ ហើយដ៏បានឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន! លោកពិតជារំភើបរីករាយជាខ្លាំង ហើយលុយរង្វាន់នេះនឹងប្រើសម្រាប់ពង្រីកអាជីវកម្មបន្ថែមទៀត។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធដូចអតិថិជនរូបនេះផងដែរ!

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

  • លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
  • លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទី​រៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕