រាជធានីភ្នំពេញ ៖ ជាធម្មតាតារាចម្រៀងស្រីដ៏ល្បីនៅលើពិភពលោក Adele កម្របង្ហាញពីរឿងផ្ទាល់ខ្លួនរបស់គាត់នៅលើបណ្តាញសង្គមណាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះនៅថ្ងៃទី ១៩ ខែកញ្ញា “Adele ” ដែលជាតារាចម្រៀងស្រីដ៏ល្បីនៅលើពិភពលោក បានបង្ហាញរូបភាពមួយសន្លឹករបស់នាង បន្ទាប់ពីស្រកអស់ជាង ៥០ គីឡូក្រាម
ដោយនាងងាកមកមើលថែសុខភាពខ្លួនឯងយ៉ាងយកចិត្តទុកដាក់ ។

ការខិតខំប្រឹងប្រែងខ្ពស់ចំពោះ “ Adele ” ដែលជាអ្នកចំរៀង និងអ្នកនិពន្ធចំរៀងជនជាតិអង់គ្លេស ដែលមានអាយុ ៣៣ ឆ្នាំ ដែលបានទទួលពានរង្វាន់ធំ ៗ ដូចជាពានរង្វាន់Grammy Awards , ពានរង្វាន់ Oscars នឹងពានរង្វាន់ Golden Globes និងអ្វីៗជាច្រើនទៀត ។

ក្រៅពីសមត្ថភាពក្នុងការតែងបទភ្លេង និងច្រៀងដោយសំឡេងខ្លាំង នាងក៏ជា idol ម្នាក់ទៀតដែលបំផុសគំនិតមនុស្ស ដែលចង់ផ្លាស់ប្តូរខ្លួនឯងដើម្បីទទួលបានសុខភាពល្អផងដែរ ។ ដោយ “Adele” បានកែប្រែខ្លួនឯងបន្ដិចម្ដងៗ ដោយនាង បានងាកទៅធ្វើលំហាត់ប្រាណ គ្រប់គ្រងការញ៉ាំរបស់នាង ឱ្យបានហ្មត់ចត់ រហូតដល់ប្រែប្រួលរូបរាង ដែលអាចស្រកទម្ងន់ជាង ៥០ គីឡូក្រាម។ ដោយសុខភាពរបស់នាងបានបន្តប្រសើរឡើង នឹងមានភាពរឹងមាំផងដែរ។ មិនថាទំរង់បែបណាក៏ដោយ ក៏”Adele” មានផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង ដោយមិនមានការថមថយទាល់តែសោះ នាងគឺជានារីដ៏ស្រស់ស្អាត នឹងមានទេពកោសល្យ និងមានការតាំងចិត្តខ្ពស់ ។
អត្ថបទដោយ ៖ សុផានីត