(ភ្នំពេញ) ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថាស្មាតហ្វូនគ្មានអ្វីប្លែក…ដដែលៗ ឬញុំាសម្លដដែលៗ…រសជាតិដដែលៗនោះទេ…! និយាយរួមទៅគឺតែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច…!

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ជាក់ស្តែងដូចតារា 2 ដួងនេះចឹង Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពីរះហើយគឺធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មានចិត្ត អន្ទះសារចង់បានមកកាន់  និងប្រើប្រាស់ផ្ទាល់ព្រោះដោយសារតែលង់ជាមួយសម្រស់ និងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ទាំង  2 នេះ។ដោយសារហេតុនេះហើយទើបធ្វើឲ្យការលក់មានការគាំទ្រលើសលុបហួសពីការរំពឹងទុក…!

ឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត ពេញថ្លើម និងហ៊ានប្រគល់បេះដូងដល់ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G និងធ្វើឱ្យតារាទាំង 2 ដួងនេះលក់ដាច់ខ្លាំងយ៉ាងកក្រើកលើទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជាពេលនេះតែម្តង…!

* Galaxy Z Fold3 5G

– បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…!

– កាមេរ៉ាបង្កប់ក្រោមអេក្រង់ឡូយបំផុត (Under Display Camera)  ងាយស្រួលក្នុងការទស្សនាមិនមានការរំខានភ្នែក

– អាចប្រើជាមួយប៊ិកវេទមន្តបាន (S Pen Fold Edition)

– កំពូលអេក្រង់ភ្លឺត្រជាក់ភ្នែកទាំងក្នុង (Unfold) ទាំងក្រៅ (Cover Screen) Dynamic AMOLED 2X Display, ដែលអមមកជាមួយកម្រិត Refresh Rate 120 Hz ធ្វើឲ្យការអូសចុះឡើង និងលេង Game មានភាពរលូនឥតទាក់…!

– អាចបែងចែកអេក្រង់ចេញជា 3 ក្នុងពេលតែមួយ (Multi-tasking with split screen) សម្រាប់បំពេញតម្រូវគ្រប់ទម្រង់របស់អ្នកប្រើប្រាស់

– ការពង្រឹងភាពជាប់ធន់តួខ្លួនបានយ៉ាងល្អបំផុត (Armor Aluminum)

រីឯ Galaxy Z Flip3 5G វិញក៏អស្ចារ្យមិនធម្មតាដែរដូចជា៖

– បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…!

– អេក្រង់ខាងក្រៅធំជាងមុន 4 ដង (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ឡូយ…)

– កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (ធ្វើឲ្យការទស្សនាភាពយន្ត ការកម្សាន្តហ្គេម រីករាយបំផុត) ជាមួយនឹង Stereo Sound។

–  កាមេរ៉ាមុខ៖ Single take, Dual recording, Director’s view អាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូឡូយៗ…ពេញចិត្ត…!

នៅមានលក្ខណៈពិសេសច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…!ចឹងរង់ចាំមើលនូវការបង្ហាញជាបន្ទាប់ទៀតណា៎..! អូហ៎…នៅមានរឿងមួយភ្លេចប្រាប់អ្នកទាំងអស់គ្នា បើលោកអ្នកចង់បានតារាទាំង 2 ដួងនេះមកប្រើប្រាស់ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះឥឡូវឈប់កង្វល់ទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ…ចឹងឈប់បារម្ភទៅណា៎…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !