រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋរស់នៅ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តែលទ្ធផលយ៉ាងណានោះ គេនៅមិនទាន់ដឹងទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦២២នាក់ ខណៈមានអ្នកជំងឺចំនួន៤៧៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។
បើគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៤ ៧១៦នាក់ ។ អ្នកជាសះស្បើយសរុបចំនួន៩៧ ៧០០នាក់ និងអ្នកស្លាប់សរុបកើនឡើងចំនួន២១២៣នាក់៕