រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកកាសែតថា នៅជិតរោងចក្រអាមេរិកកាំង មានសង្វៀនបញ្ជល់មាន់មួយកន្លែង បើកលេងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយឃើញអ្នកញៀនល្បែងស៊ីសងទាំងនោះ ជិះម៉ូតូស្ពាយអាគកសំណព្វចិត្តរបស់ខ្លួនទៅបញ្ជល់ភ្នាល់ដាក់ប្រាក់យ៉ាងសប្បាយ ព្រោះសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើមិនដឹងមិនឮមិនបង្រ្កាប។ ប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ តែម្ដង ទោះបីជាជំងឺកូវីដកំពុងឆ្លងការរីករាលដាលក្តី ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនទៅបង្រ្កាបសង្វៀនបញ្ជល់មាននេះឡើយ សង្ស័យតែចាញ់អំណាចដុល្លារ។ពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិទួលពង្រ សង្កាត់ចោមចៅទី២ សំណូមពរដល់លោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌពោធិ៍សែនជ័យ មេត្តាបង្រ្កាបសង្វៀនបញ្ជល់មាន់នេះផង ព្រោះលោកមេប៉ុស្តិ៍ចោមចៅទី២ មិនបង្រ្កាបទេ៕