រាជធានីភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ របស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ដែលជាអ្នកដឹកនាំ របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) បានធ្វើការរិះគន់ខ្លាំងៗ ទៅលើកម្មវិធីដែលអាចបើកឡាន បានដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla។Tesla's Full Self-Driving Video Elicits All Sorts of Reactions

លោកស្រីបាននិយាយថា ក្រុមហ៊ុនត្រូវតែដោះស្រាយ អំពីបញ្ហាសុវត្ថិភាពសាមញ្ញៗ មុននឹងបន្ថែមមុខងារមួយចំនួន ទៀតទៅក្នុងកម្មវិធី Autopilot និង Full Self Driving របស់ពួកគេ។

ទាំងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព ក្នុងការបើកបរនិង NTSB មានការព្រួយបារម្ភចំពោះឈ្មោះ ដែលក្រុមហ៊ុនបានប្រើជាមួយ នឹងកម្មវិធីទាំងនេះ។Tesla Full Self-Driving may go to wide public release by July
លោកស្រីបានបញ្ជាក់ថា ការដាក់ឈ្មោះកម្មវិធីដែលអាច បើកដោយស្វ័យប្រវត្តិថា ‘Full Self Driving’ គឺជាការបោកបញ្ឆោត ព្រោះវាធ្វើឱ្យអ្នកបើកបរ ភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្ត បានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធីគឺ នៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាពតែ ក្នុងកាល:ទេស:មួយចំនួនប៉ុណ្ណោះ។

ការកត់សម្គាល់របស់លោកស្រី Homendy មិនមានន័យថា ពួកគេនឹងបិទ ឬធ្វើការហាមឃាត់ការប្រើប្រាស់កម្មវិធី Autopilot ឬ Full Self Driving នេះនៅឡើយទេ ប៉ុន្តែវាក៏ជាការក្រើនរំឭកមួយ ដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះ ឱ្យមានការប្រុងប្រយ័ត្នផងដែរ ៕