ទីបំផុតក្រុមវិសាខា និងភ្នំពេញ​ក្រោន បាន​ស្គាល់​បរា​ជ័យ​លើក​ដំបូង ក្នុង​ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះហើយ បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ការ​ពារ​តំ​ណែង​ជើង​ឯក​បឹងកេត និង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្នុង​ជំ​នួប​បើក​ឆាក​ជុំ​ទី២ (វគ្គ Top-8) នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។May be an image of 2 people, people playing sports and outdoors
ចំពោះកំណត់ត្រាមិនស្គាល់ចាញ់វិសាខា ត្រូវបាន​បំបែក​ដោយ​ក្រុម​បឹងកេត ក្នុង​លទ្ធ​ផល ២-១ ដែលជាការសងសឹកបានវិញ បន្ទាប់​ពី​ជួប​គ្នា​ជើងទី១ កាលពីថ្ងៃទី១១-កញ្ញា ក្រុមនាគខៀវបឹងកេត បាន​បរា​ជ័យក្នុងដីដល់ទៅ ៥-១។ អ្នកគាំទ្រក្រុមជើងឯក ៤សម័យនេះ បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះកើតចេញពីការកែប្រែនូវលទ្ធផលដ៏អាក្រក់ កាលពីជើងទី១ ហើយបានវាយបកយកឈ្នះក្រុមវិសាខាវិញ នៅជុំទី២នេះ។May be an image of 4 people, people standing and outdoors
ជំនួបដ៏តានតឹងនៅកីឡដ្ឋានព្រីនស៍ខាងលើ ក្រុមបឹងកេត បានបើកការនាំមុខក្រុមម្ចាស់ផ្ទះវិសាខា ២គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយ ចាន់ វឌ្ឍនាកា ម្នាក់ឯង នៅនាទី២៥ និងនាទី៣០។ បន្ទាប់មកក្រុមវិសាខា បានព្យាយាមវាយបក រហូតដល់នាទី៥៨ នៅវគ្គទី២ ទើបពួកគេ រកបាន ១គ្រាប់តាមពីក្រោយវិញ ដោយខ្សែប្រយុទ្ធចំណូលថ្មី Cristian Alex នៅនាទី៥៨ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោង។May be an image of 1 person, playing a sport and text
រីឯក្រុមព្រះខ័នរាជស្វាយរៀង ក៏បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ ដែរ។ ជំនួបដ៏ជក់ចិត្តនាកីឡដ្ឋានខេត្តស្វាយរៀងនេះ ស្ទើរពេញ ៩០នាទី សឹងតែមិនមានគ្រាប់បាល់កើតឡើងនោះទេ ទោះបីក្រុមទាំងពីរ បានព្យាយាមបង្កើតឱកាសជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្ដែនៅនាទី៨៥ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមម្ចាស់ផ្ទះ Nkene Emmanuel Junior ក៏បានស៊ុតបំប៉ោងសំណាញ់ទីក្រុមសិង្ហក្រហម ១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។ កាលពីជើងទី១ ក្រុមទាំងពីរ ស្មើគ្នា ៣-៣។May be an image of 2 people, people playing sports and text
ក្រោយបញ្ចប់ការប្រកួតទាំង៣គូខាងលើ គេឃើញតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១៤ កាន់តែមានភាពតានតឹងខ្លាំង សម្រាប់ដំណើរឆ្ពោះទៅប្រជែងជើងឯក ដោយមានបេក្ខភាពកំពូលតារាង៤ក្រុម រកបាន ២៨ពិន្ទុស្មើគ្នា រួមមានវិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើលដ៏ ខណៈក្រុមជើងឯកឆ្នាំចាស់បឹងកេតវិញ បានឈរលេខរៀងទី៥ និងមាន ២៧ពិន្ទុ ចាញ់ប្រៀបក្រុមគូប្រជែងតែ១ពិន្ទុប៉ុណ្ណោះ៕