ក្រុមបឹងកេតនឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះវិសាខាសារជាថ្មីម្តងទៀត បន្ទាប់ពីភ្លាត់ចាញ់ ៥-១ កាលពីសប្តាហ៍មុន នៃការប្រកួតចុងក្រោយជុំទី១ នៃលីគកំពូលកម្ពុជា។ 

ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលស្វាគមន៍ក្រុមិនទាន់ស្គាល់ពាក្យថាចាញ់ភ្នំពេញក្រោន និងមួយគូរទៀត ណាហ្គាវើលដ៍ ត្រូវប៉ះ អង្គរថាយហ្គឺរផងដែរ។

គួរបញ្ជាក់ផងដែរថាលីគកំពូលម្ពុជានៅក្នុងរដូវកាលនេះនិងប្រើប្រាស់រូបមន្ត Top 8 (៨ក្រុម​កំ​ពូល​តា​រាង) និង 5 Bottom (៥ក្រុម​បាត​តា​រាង) ដោយមានន័យថា ក្រោយ​បញ្ចប់​ជុំទី១ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ៨ក្រុម​កំ​ពូល​តារាង នឹង​ទទួល​បាន​កៅ​អី​វិល​ជុំ​រក​ម្ចាស់​ពាន នៅ​ជុំ​ទី២ ខណៈ ៥ក្រុម​បាត​តា​រាង នឹង​ត្រូវ​ប្រ​កួត​ជម្រុះ​រក​ក្រុម​ធ្លាក់​ទៅ​លេង​លីគ​ទី២ នា​ឆ្នាំ​ក្រោយ៕

រូបភាព: ​ CNCC