រាជធានីភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ចិននិងកម្ពុជា ពុះពាររាល់បញ្ហា ប្រឈម នៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។អត្ថប្រយោជន៍សុខភាពរបស់ផ្លែមៀន

នាថ្ងៃទី១៤ ខែកញ្ញា ការទិញផ្លែមៀនជួយកសិករដោយស្ថានទូតចិននិងសភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

លោក Pan Dongfeng អនុប្រធានអចិន្រ្តៃយ៍សភាពាណិជ្ជកម្មចិននៅកម្ពុជានិងជាប្រធានសមាគមវិស័យកសិកម្ម និងលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកម្មវិធី ខាងលើ។ផ្លែមៀនខ្មែរនៅប៉ៃលិន ពង្រីកទីផ្សារដល់ប្រទេសចិនលោក ឈឹម វជីរា បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជានិងសភាពាណិជ្ជកម្មចិន នៅកម្ពុជាដែលបាន ជួយទិញផ្លែមៀនពីកសិករក្នុងស្រុកដោយតាមរយៈមន្ទីរកសិកម្មខេត្ត នេះជាការជួយដ៏មានតម្លៃនិងទាន់ ពេលវេលាបំផុត ជូនដល់កសិករខេត្តបាត់ដំបង។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ចិននិងកម្ពុជាពុះពាររាល់បញ្ហាប្រឈម នៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

ភាគីកម្ពុជាកំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យសត្វល្អិតដែលអាចកើតទៅតាមតម្រូវការ។ រំពឹងទុកថាផ្លែមៀនកម្ពុជានឹងក្លាយជាផ្លែឈើស្រស់ប្រភេទទីបីដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេកនិងស្វាយ៕