ក្រុមអ្នកមានបុណ្យ FC Barcelona បន្តបរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ៣-០ ជាបន្តទៀត ក្នុងការប្រកួតបើកឆាកក្របខណ្ឌ UEFA Champion League រដូវកាលថ្មីនេះ។May be an image of 1 person, outdoors and text that says 'Rakuten'

នៅក្នុងការប្រកួតនេះ ខ្សែបម្រើ Thomas Mueller បានរកគ្រាប់បាល់នាំមុខមុននៅនាទី ៣៤។ លុះឈានដល់វគ្គទី២ ខ្សែប្រយុទ្ធមុខស្រួច Lewandowski ក៏បន្ថែមបាន២គ្រាប់ទៀតនៅនាទី ៥៦ និង ៨៥។ ជ័យជំនះបានជួយអោយ Bayern Munich ឈរលេខ១ នៅក្នុងពូល E ដោយមាន៣ពិន្ទុពេញ។May be an image of 1 person

គួរបញ្ជាក់ផងដែរ ២ប្រកួតចុងក្រោយដែល FC Barcelona ជួបជាមួយ Bayer Munich ពួកគេរបូតគ្រាប់បាល់រហូតដល់ ១១គ្រាប់់ ពោលគឺចាញ់ ៨-២ និង ៣-០៕

https://youtu.be/1EC9b_5Ep-A