ដោយរំឭកឡើងវិញនូវការតស៊ូក្រាញននៀលក្នុងជីវិតរបស់ខ្លួន កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ីរបស់កម្ពុជាបានលើកបង្ហាញពីដំណើរជីវិតរបស់ខ្លួនខ្លះៗពីការភាពអំណត់ព្យាយាមមិនតិចតួចឡើយ ទាំងក្នុងដំណើរជីវិត ទាំងការហ្វឹកហាត់សម្រួចបច្ចេកទេស និងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតជាបន្តបន្ទាប់ រហូតបានក្លាយទៅកីឡាករប្រកបដោយសក្តានុពល នាពេលបច្ចុប្បន្ន។May be an image of 6 people and people standing
នេះជាការលើឡើងរបស់របស់កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ក្នុងឱកាសដែលកីឡាកររូបនេះវិលត្រឡប់មកមាតុភូមិ។
«កាលពីដំបូងឡើយ ការចាកចេញរបស់ខ្ញុំពីស្រុកកំណើតទៅប្រទេសថៃ គឺដោយសារមូលហេតុកត្តាជីវភាពខ្វះខាត ដោយចង់ស្វែងរកការងារធ្វើរកលុយនៅទីនោះ។ ខ្ញុំបានជួយធ្វើការងារជូតម៉ូតូទឹកឲ្យបងប្រុសជីដូនមួយរបស់ខ្ញុំ ហើយខ្ញុំឃើញជិះម៉ូតូទឹកសប្បាយ ទើបធ្វើឲ្យខ្ញុំចង់ចេះជិះដែរ។May be an image of 1 person and outdoors ខ្ញុំតែងតែលួចហ្វឹកហាត់ម៉ូតូទឹកនេះជាមួយបងប្រុសខ្ញុំ ដោយមិនបើកចំហរទេ ព្រោះម៉ូតូទឹកនេះ គឺសម្រាប់តែការហ្វឹកហាត់របស់ជម្រើសជាតិប៉ុណ្ណោះ។ ថ្ងៃមួយ មានការប្រកួតកីឡាករចំណូលថ្មី ហើយខ្ញុំក៏មានឱកាសបានចូលរួមប្រកួតជាមួយគ្នាដែរ។ ក្រោមការលើកស្ទួយពីម្ចាស់ក្លិបមួយនៅថៃនេះបានមើលឃើញថា ខ្ញុំមានលក្ខណៈពិសេស និងមានទេពកោសល្យល្អ។ ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតជាមួយកីឡាករថៃ ៥នាក់ ហើយកីឡាករថៃទាំង៥នាក់នោះបានធ្លាក់អស់ នៅសល់តែខ្ញុំម្នាក់។ ចាប់ពីពេលនោះមក ខ្ញុំក៏បានព្យាយាមហ្វឹកហាត់អំណត់អត់ធន់ជាខ្លាំង»។ នេះជាការលើកឡើរបស់ សាលី អ៊ូមើត។May be an image of 2 people
មុននឹងក្លាយជាកីឡាករម៉ូតូទឹកដ៏មានសក្តានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី សាលី អ៊ូមើត គឺជាអ្នកជូតលាងម៉ូតូទឹកឲ្យកីឡាករម្នាក់ជាជម្រើសជាតិថៃ ដែលត្រូវជាបងជីដូនមួយរបស់ខ្លួន។ ក្នុងការងារជាអ្នកមើលការខុសត្រូវ និងថែរក្សាម៉ូតូទឹកឲ្យបងប្រុសជីដូនមួយរបស់ខ្លួន ក្នុងអំឡុងពេលរស់នៅជាមួយឪពុកធំ នៅប្រទេសថៃ អ៊ូមើត អះអាងថា ក្នុងអំឡុងស្នាក់នៅបណ្តោះអាសន្ន ខ្លួនត្រឹមជាអ្នកជូតលាងម៉ូតូទឹកប៉ុណ្ណោះ ប៉ុន្តែដោយសារការស្រឡាញ់ និងចង់ចេះប្រភេទកីឡាម៉ូតូទឹកនេះ រូបគេតែងតែហ្វឹកហាត់ ដោយឲ្យបងប្រុសជាកីឡាករជម្រើសជាតិថៃជួយបង្ហាត់បង្រៀន។May be an image of 7 people, people standing and indoor
កីឡាករ សាលី អ៊ូមើត រៀបរាប់ថា មុនទទួលបានឱកាសចូលហ្វឹកហាត់ជាកីឡាករអាជីពក្នុងក្លិបម៉ូតូទឹក Flammingo នៅប្រទេសថៃ រូបគេត្រូវឪពុកម្តាយរារាំង ដោយទទូចឲ្យត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែដោយក្តីស្រឡាញ់ អ៊ូមើត បានបដិសេធជារឿយៗជាមួយឪពុកម្តាយ រហូតទទួលបានឱកាសចូលហ្វឹកហាត់ពេញសិទ្ធិពីម្ចាស់ក្លិប រហូតដល់ក្លាយជាកីឡាករតំណាងឲ្យក្លិបចូលរួមប្រកួតជាបន្តបន្ទាប់។ ជាមួយនឹងការតស៊ូ ក្នុងការហ្វឹកហាត់ រួមផ្សំនឹងទេពកោសល្យផងនោះ អ៊ូមើត បានចូលរួមប្រកួតដណ្តើមមេដាយជូនក្លិបពីការប្រកួតកម្រិតពិភពលោក នៅក្នុងតំបន់អឺរ៉ុប។May be an image of ‎8 people, people standing, outdoors and ‎text that says '‎ی L CAMBODIA - #SPORTSLIVEINPEACE‎'‎‎
ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ បានពន្យល់ទៀតថា កក្តាដែលជំរុញឲ្យរូបគេមានសមត្ថភាពរីកចម្រើន ឈានដណ្តើមបានមេដាយការប្រកួតកម្រិតអាស៊ី និងពិភពលោក វាកើតឡើងដោយការអំណត់អត់ធន់ព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងក្លា។
គួររំឭកថា កីឡាករ សាលី អ៊ូមើត គឺជាកូនខ្មែរអ៊ីស្លាម កើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានក្លាយជាកីឡាករម៉ូតូទឹក តាំងឆ្នាំ២០០៩ ដល់ឆ្នាំ២០២១នេះ មានវ័យ២៩ឆ្នាំ។ សាលី អូមើត បានឈ្នះមេដាយមាសធំៗ កម្រិតពិភពលោកជាច្រើនគ្រឿងជូនក្លិបម៉ូតូទឹក Flammingo។ May be an image of 2 people and people standingអ្វីដែលពិសេសម្រាប់ជាតិកម្ពុជា សាលី អ៊ូមើត បានឈ្នះមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍កីឡាអាស៊ី (ASIAN Games) លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ ជាមួយនឹងមេដាយមាស១គ្រឿងទៀត ដែលដណ្តើមបានដោយប្រភេទកីឡា ជឺជីតស៊ូ ដោយកីឡាការិនីកូនខ្មែរ-អាមេរិក ខាន់ ជេសា។ មេដាយមាស២គ្រឿង ក្នុងឆ្នាំ២០១៨នេះ គឺជាការបំបែកកណត់ត្រាថ្មីជាប្រវត្តិសាស្ត្ររបស់កម្ពុជា បន្ទាប់ពីមេដាយមាសជាលើកដំបូងរបស់កីឡាការិនីតេក្វាន់ដូ (WT) ស៊ន សៀវម៉ី ក្នុង កីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅកូរ៉េខាងត្បួង ដែលនេះជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តរយៈពេល ៦០ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី រៀងរាល់៤ឆ្នាំម្តងនេះ។ ចំពោះព្រឹត្តិការណ៍បន្ទាប់ កីឡាអាស៊ី (ASIAN Games) លើកទី១៩ នឹងធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២២ ខាងមុខ។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសពីការគាំទ្រដល់ការទទួលធ្វើម្ចាស់ផ្ទះចិន និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕
ប្រភព: CAMBODIA SEA GAMES 2023