រាជធានីភ្នំពេញ ៖ វាជារឿងដ៏ពិបាកណាស់ក្នុងការដែលមនុស្សម្នាក់ដើរទៅរកភាពជោគជ័យដោយគ្មានបទពិសោធន៍នៅក្នុងខ្លួនសូម្បីតែម្យ៉ាងនោះ អ្វីដែលសំខាន់មនុស្សត្រូវធ្វើខ្លួនកុំមានការសោកស្តាយនូវអ្វីដែលនៅអតីតកាលវានឹងរារាំងអ្នកពីភាពជោគជ័យ។

១. ទ្វារនៃគំនិត ៖ ការគិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេនោះហើយជាមូលហេតុដែលពួកគេបង្កើតជីវិតខុសគ្នាទាំងស្រុង។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់បោះចោលចូរយកឈ្នះឧបសគ្គនៃការគិតរបស់អ្នកផ្ទាល់វាពិតជាអាចធ្វើឲ្យអ្នកមានការគិតបែបវិជ្ជមានបាន។

២. ទា្វនៃភាពវេទនា ៖ ក្នុងជីវិតរបស់យើងគឺនឹងជៀសមិនផុតពីការលំបាក ឬជួបឧបសគ្គហើយថែមទាំងធ្លាក់ក្នុងភាពអស់សង្ឃឹមក្នុងពេលខ្លះផងដែរ។ បើគ្មានបទពិសោធន៍ជាក់ស្តែងទេវាពិបាកក្នុងការឈានដល់កំពូលនៃភាពជោគជ័យ។ កុំសោកស្តាយអ្វីដែលនៅអតីតកាលវានឹងរារាំងអ្នកពីភាពជោគជ័យ។ សូមឱ្យចិត្តរបស់អ្នកបានស្ងប់បន្ទាប់មកអ្វីៗនឹងល្អប្រសើរឡើង។ ប្រឈមមុខនឹងអ្វីគ្រប់យ៉ាងដោយស្នាមញញឹម។

៣. ទ្វារខាងក្នុង ៖ ទុក្ខលំបាកបំផុតរបស់មនុស្សគឺដើរលើផ្លូវងងឹតរកទិសដៅមិនឃើញ ដែលនេះជាទម្លាប់អាក្រក់បំផុតរបស់មនុស្សគឺរស់នៅបណ្តោះអាសន្នពេញមួយថ្ងៃដោយមិនដឹងថាអនាគតនឹងទៅជាយ៉ាងណា។ ជីវិតមនុស្សគឺជាដំណើរមួយមានព្យុះនឹងមានភ្លៀងធ្លាក់។ បើមានស្នាមញញឹមក៏នឹងមានទឹកភ្នែកដែរ។ នៅពេលអ្នកបានភ្លក្សរសជាតិជូរចត់និងផ្អែមល្ហែមនៃជីវិតអ្នកនឹងឃើញថាខ្លួនឯងពិតជាមានភាពរឹងមាំនិងក្លាហាន។ ក្នុងនាមជាមនុស្សម្នាក់អ្នកត្រូវតែរកផ្លូវចេញជានិច្ចកុំចាក់សោព្រលឹងអ្នកនៅក្នុងបេះដូងតូចចង្អៀត៕