ក្រុមកីឡាករជម្រើសជាតិទោចក្រ​យាន​កម្ពុជា (ផ្នែក​កង់​គួក) ៣រូប ក្រោម​ការដឹក​នាំ​ដោយគ្រូបង្វឹកលោក ខ្លូត ករណី នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញ នាថ្ងៃទី០៦ ខែ​កញ្ញា​ ដើម​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​បញ្ចប់​ការ​បោះ​ជុំរុំ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែ នៅ​ប្រ​ទេស​បារាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គ​លេ​ខា​ធិ​ការ​ស​ហ​ព័ន្ធ​កី​​ឡា​ទោ​ចក្រ​យាន​កម្ពុជា។May be an image of one or more people, bicycle and roadអគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញនូវសុទិដ្ឋិ​និ​យម​ខ្ពស់ ចំ​ពោះ​ការ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែកន្លងមកនៅបារាំង បាន​ធ្វើ​ឲ្យ​កី​ឡា​ករ​ម្នាក់ៗ​មាន​ការ​អភិ​វឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ប៉ុន្ដែ​តាម​ផែន​ការ​ក្រោយ​ត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏​នឹង​សិក្សា​ក្នុង​ការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នា​អំឡុង​ដំណាច់​ឆ្នាំ​២០២១ ដើម្បី​សម្រួចសមត្ថភាពបន្ថែម សម្រាប់​ត្រៀម​ការ​ប្រ​កួត​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែល​ត្រូវបាន​ពន្យារ​ពេល​ទៅ​ប្រកួត​នាឆ្នាំ២០២២។May be an image of bicycle and outdoorsលោកថា «ក្រោយពីការហ្វឹកហាត់នៅបារាំងអស់រយៈពេល ៣ខែ​កន្លង​មក យើង​បាន​សង្កេត​ឃើញ​ពី​ការវិវឌ្ឍនូវការកើនឡើងសមត្ថភាព​របស់​ពួក​គាត់ ធៀបនឹងការហ្វឹកហាត់ក្នុងស្រុក ពិសេសការប្រកួតដកស្រង់បច្ចេកទេសនៅតំបន់អឺរ៉ុបនោះ យើងឃើញថា ពួកគាត់បានបំបែកនូវលទ្ធផលថិរវេលានៃការប្រកួតរបស់គាត់ផងដែរ។ ជាការវាយតម្លៃក្នុងនាមខ្ញុំជាអគ្គលេខាធិការសហព័ន្ធ ខ្ញុំបានមើលឃើញពីការហ្វឹកហាត់នេះ គឺមានការរីកចម្រើនទាំងសមត្ថភាព និងការដកបទពិសោធន៍របស់កីឡាករជម្រើសជាតិរបស់យើង» ។May be an image of one or more people, people riding bicycles, people standing, bicycle, outdoors and text that says 'ROMANIA 4'

«តាមការគ្រោងទុករបស់យើង សហព័ន្ធនឹងបញ្ជូនពួកគាត់ទៅហ្វឹកហាត់រយៈពេល ៣ខែបន្តទៀត នៅបារាំង អំឡុងដំណាច់ឆ្នាំនេះ ឬអាចដើមឆ្នាំក្រោយ ប្រសិនបើយើងរៀបចំបានស្រួល ក្នុងករណីសមាគមកីឡាទោចក្រយានកម្ពុជា នៅប្រទេសបារាំង គាត់មានលទ្ធភាពក្នុងការទទួលយកទៅម្ដងទៀត ដើម្បីក្រុមកីឡាករយើងត្រៀមលក្ខណៈហ្វឹកហាត់បានកាន់តែល្អប្រសើរ ឈានទៅរកការត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលគ្រោងធ្វើនាខែមេសា ឆ្នាំ២០២២ នៅប្រទេសវៀតណាម»។ លោក នូ ចំរើន បន្ថែម។May be an image of 3 people, people standing, bicycle and outdoors
លោកបន្ដថា ចំពោះផែនការទៅហាត់នៅបារាំងលើកទី២ នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះក្រោយត្រឡប់មកដល់មាតុភូមិ ទាំងគ្រូបង្វឹក និងកីឡាករ ត្រូវធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាល។ បន្ទាប់មក សហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជុំរុំហ្វឹកហាត់នៅខេត្តសៀមរាប ជាមួយក្រុមជម្រើសជាតិកង់ភ្នំ។ តែយ៉ាងណា សហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ៕
ប្រភព: CAMBODIA SEA GAMES 2023