ប្រទេសវៀតណាម ៖ រូបភាពនៃរថយន្តដឹកបន្លែទម្លាក់អាហារនៅតាមដងផ្លូវ ដើម្បីចែកជូនទៅដល់ប្រជាជនរបស់ខេត្តមួយនៅក្នុងប្រទេសវៀតណាម ដែលកំពុងជួបនូវការបិទខ្ទប់ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឱ្យមានការភ្ងាក់ផ្អើល នឹងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅលើប្រព័ន្ធអ៊ីនធឺណិត។ ដោយនៅពីក្រោយរូបភាពទាំងអស់នេះ វាគឺជាសកម្មភាពដ៏មានន័យ។

កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានបង្ហាញនូវ វីដេអូឃ្លីបមួយដែលបង្ហាញពីមនុស្សមួយក្រុម ពាក់អាវការពារអង្គុយលើរថយន្តភីកអាប់ដឹកបន្លែសម្រាប់ចែកជូនទៅដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក៏ដោយជំនួសឱ្យការប្រគល់បន្លែ ផ្លែឈើទាំងនេះទៅឲ្យប្រជាជនទាំងអស់វិញ ក្រុមមនុស្សទាំងនេះប្រើស្លាយដើម្បីទម្លាក់អាហារនីមួយៗតាមដងផ្លូវជំនួសវិញ។

លោក Mai Thanh Ngoan ប្រធានគណៈកម្មាធិការប្រជាជន ឃុំ Vinh An បាននិយាយថាវីឌីអូឃ្លីបខាងលើនេះ បានមកពីតំបន់រារាំងរបស់Vinh Thanh ភូមិ Vinh An ស្ថិតនៅក្នុងឃុំ Vinh An នៅលើផ្លូវខេត្ត ៩៤១ ប្រវែងប្រហែល ៦ គីឡូម៉ែត្រចាប់ពីស្ពានទី ១០ ដល់ស្ពានទី ៥ ។ ចាប់ពីថ្ងៃទី ១១ ខែសីហាដល់បច្ចុប្បន្ន ប្រជាជននៅក្នុងតំបន់នេះបានជួបប្រទះការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។ ដូច្នេះហើយទើបតំបន់នេះបានបិទផ្នែកដែលមានប្រវែង ៣ គីឡូម៉ែត្រហើយនៅសល់បានរារាំងផ្នែកតូចៗបន្ថែមទៀត ។

ដោយសារតែការទាក់ទងជាមួយមនុស្សនៅក្នុងតំបន់បិទផ្លូវគឺមានគ្រោះថ្នាក់ខ្លាំង ទើបក្រុមការងារសប្បុរសធម៌ បានបង្កើតឡានដើម្បីរត់និងទម្លាក់បន្លែនិងផ្លែឈើសម្រាប់មនុស្សនៅក្នុងតំបន់នេះយ៉ាងដូច្នេះ។ បើតាមលោក Ngoan បានប្រាប់ឲ្យដឹងថា តំបន់បិទផ្លូវនេះមានប្រមាណជាង ២.៣០០ គ្រួសារ ដោយផ្លូវនេះមានផ្សារចំនួន ២ ប៉ុន្តែវាត្រូវបានបិទខ្ទប់បាត់ទៅហើយ ដូច្នេះប្រជាជនមិនអាចទៅផ្សារបានទេ។

ដោយមើលតាមវីដេអូឃ្លីបរថយន្តកំពុងបើកក្នុងល្បឿនយឺត អ្នកបើកបរតែងតែបន្លឺសម្លេង ដើម្បីជូនជាដំណឹង ហើយមនុស្សពីរនាក់ដែលអង្គុយនៅខាងក្រោយ ទម្លាក់កាបូបបន្លែនិងផ្លែឈើតាមរនាំង ដើម្បីប្រជាជននៅទីនោះរើសយក ។ បន្ទាប់ពីឡានដឹកទំនិញក៏មាន“ អ្នកផ្សព្វផ្សាយ” រំលឹកមនុស្សថា“ គ្រួសារនីមួយៗអាចមានកាបូបម្ហូបអាហារតែមួយ ប៉ុណ្ណោះ ប្រសិនបើអ្នកយកវាលើសទៅ អ្នកផ្សេងនឹងមិនអាចទទួលបានរបស់ទាំងអស់នោះទេ ព្រោះគ្រួសារនីមួយៗមានកញ្ចប់សម្រាប់សាច់ញាតិពួកគេផងដែរ ដោយនៅពេលនេះយើងក៏ពិបាកទិញបន្លែដែរ” ។ លោក Vo Van Thiem – ប្រធានក្រុមសប្បុរសធម៌ ឃុំ Vinh An បាននិយាយថា ៖ “គាត់ត្រូវទិញបន្លែនិងផ្លែឈើជារៀងរាល់ថ្ងៃនៅគ្រប់ទីកន្លែងនៅក្នុងខេត្ត រាល់ពេលដែលទៅខ្ញុំត្រូវធ្វើតេស្តរកមេរោគកូវីដ ១៩ “ ។

ឥឡូវនេះយើងនៅសល់តែ ៣ នាក់ប៉ុណ្ណោះនៅក្នុងតំបន់បិទផ្លូវដើម្បីថែរក្សាសាច់ញាតិរបស់យើង។ យើងខ្លាចការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះហើយទើបយើងបានរចនាឡានដឹកទំនិញដើម្បីដឹក និងបញ្ជូនកញ្ចប់បន្លែនិងផ្លែឈើនីមួយៗទៅឱ្យប្រជាជនទាំងអស់នោះ។ បន្ទាប់ពីឃ្លីបវីធីអូនេះបានបង្ហាញ នៅលើអ៊ីនធឺណិតខ្ញុំបានជូនដំណឹង ដល់ប្រជាពលរដ្ឋដើម្បីឲ្យចេញមកនៅមុខផ្ទះរបស់ពួកគេដើម្បីទទួលអំណោយទាំងអស់នេះ ។