ប៉ារ៉ាឡាំពិក​ ប្រៀបបានដូចជាព្រឹត្តិការណ៍អូឡាំពិកដែរ ក៏ប៉ុនតែព្រឹត្តិការណ៍នេះតម្រូវសម្រាប់តែអត្តពលិកពិការតែប៉ុណ្ណោះ។ គិតត្រឹមវេលាម៉ោង៣នេះ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូកំពុងប្រព្រឹត្តិទៅយ៉ាងរលូន ដោយប្រទេសចិនបន្តកាន់កាប់តារាងមេដាយ ដោយវ៉ាដាច់គេតែម្តង។ China sweeps 5 golds on first day of Tokyo Paralympics - Chinadaily.com.cn

បច្ចុប្បន្នប្រទេសឈរនៅលេខ១មានមេដាយសរុប ១២៧គ្រឿង ក្នុងនោះមាស៥៩គ្រឿង ប្រាក់៣៧គ្រឿង និងសំរិទ្ធ៣១គ្រឿង ស្របពេលដែលលេខ២បានទៅលើចក្រភពអង់គ្លេស មានមេដាយមាស២៨គ្រឿង ប្រាក់២២គ្រឿង និងសំរិទ្ធ២៣គ្រឿងសរុបទាំងអស់ ៧៣គ្រឿង។ Tokyo 2020 Paralympics LIVE: Neil and Lora Fachie claim gold in  world-record fashion | The Independentដោយឡែកលេខ៣បានទៅលើរុស្សុី មានមេដាសសរុប ៦៨គ្រឿង ដោយមានមាស២៣គ្រឿង ប្រាក់១២គ្រឿង និងសំរិទ្ធ៣៣គ្រឿង។Russian athletes banned from 2018 Paralympics, some to compete as neutral

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូនេះបានប្រព្រឹត្តឡើងតាំងពីថ្ងៃទី២៤ ខែសីហា និងគ្រោងបញ្ចប់នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ៕

ប្រភព: Paralympics