លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន និងជាអគ្គនាយកក្រុមហ៊ុន Pi Pay រួមទាំងសប្បុរសជនជាច្រើនរូបទៀតបានគៀងគរមូលនិធិដើម្បីឧបត្ថម្ភជូនដល់គ្រួសារខ្វះខាតចំនួនជាង ២០០គ្រួសារដែលកំពុងរស់នៅក្នុងសហហគមន៍ក្រីក្រនៃអង្គការផ្កាយសមុទ្រនាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។May be an image of 1 person, standing and outdoors
ក្នុងពិធីចែកអំណោយនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក៏មានវត្តមានរបស់លោក លី ហៀង អ្នកចាត់ការក្លិបបាល់ទាត់ភ្នំពេញក្រោនរួមជាមួយកីឡាករ អ៊ន ចាន់ប៉ូលីន, កុក បូរីស និង លឹម ពិសុទ្ធ ក៏ដូចជាសប្បុរសជនមួយចំនួនទៀត។May be an image of 1 person, standing and outdoors​ សូមបញ្ជាក់ថា ការឧបត្ថម្ភនេះនឹងធ្វើឡើងក្នុងរយៈពេល ៣ខែក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់នាអំឡុងពេលរាតត្បាតនៃកូវីដ១៩។ ចំពោះអំណោយដែលជាទឹកចិត្តរបស់លោកឧកញ៉ា ឬទ្ធី សំណាង និងសប្បុរជននានានេះរួមមានគ្រឿងឧបភោគបរិភោគដូចជា អង្ករ ត្រីខ ទឹកត្រី សៀង និងឆៃប៉ូវជាដើម៕May be an image of 1 person, standing and outdoorsMay be an image of 3 people, people standing and outdoors