គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ (FFC) បាន​ចុះ​ពិនិត្យ​កី​ឡ​ដ្ឋាន​ធំ នៃ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​ហើយ ដើម្បី​ដាក់​សំ​ណើដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020 នាចុងឆ្នាំ២០២១ នេះ។May be an image of 5 people and people standing
ការចុះពិនិត្យនេះ ដឹកនាំដោយលោកស្រី ពុធ ធីតា ប្រ​ធាន​គណៈ​កម្ម​ការ​ចំ​ពោះ​កិច្ច ក្រោយ​មាន​ការ​សម្របសម្រួលពី​គណៈកម្មាធិ​ការជាតិអូឡាំ​ពិក​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃទី៣០ ខែ​សីហា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន ក្នុង​កី​ឡ​ដ្ឋាន​ជាតិ​មរតកតេជោ ដើម្បី​ដាក់​សំណើស្នើធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត AFF Suzuki Cup នា​ចុងឆ្នាំនេះ​ផង និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ផង។May be an image of outdoors
ការចុះពិនិត្យកីឡដ្ឋានដ៏ទំនើបនេះដែរ ធ្វើឡើងក្រោយទទួល​បានភ្លើង​ខៀវ​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់​ពី​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានបង្ហាញ​ពី​បំណង​ចូល​រួម​ដេញថ្លៃ​ធ្វើម្ចាស់​ផ្ទះ​ពាន​រង្វាន់​ប្រចាំ​តំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និង​លើក​ទិស​ដៅ​បន្ដ​ការ​ងារឆមាសទី២ ឆ្នាំ២០២១ របស់ CAMSOC កាលពីថ្មីៗនេះ។May be an image of ‎text that says '‎ری #SPORTSLIVEINPEACE‎'‎
ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញពីបំណងចូលរួមដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅ​កីឡ​ដ្ឋានធំនៃ​ពហុ​កីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បី​អប​អរ​សាទរ និង​ផ្សព្វ​ផ្សាយ​នូវ​សមិទ្ធផល​ដ៏អស្ចារ្យ នៃ​សំណង់​ប្រវត្តិ​សាស្ដ្រ​ដ៏​មហា​សាលនេះ ក៏​ដូច​ជា​ផ្ដល់​នូវ​ចំណី​ចក្ខុ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​បរិ​បទ​កូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏ដើម្បីជា​ការសាក​ល្បង​កីឡ​ដ្ឋាន​ថ្មី និង​ពង្រឹង​សមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ២លើកចំពោះមុខផងដែរ។May be an image of outdoors
សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារ​ពេល​ចំនួន ២លើក​មកហើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុង​តំបន់ ក៏ដូច​ជា​លើ​ពិភព​លោក។ តាមការគ្រោងទុក​ ព្រឹត្តិការណ៍​ប្រ​ចាំ​តំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹង​រៀប​ចំការ​ប្រ​កួត​ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្ដែបេក្ខភាព​ដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែន​មាន​តែកម្ពុជា​នោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី៕May be an image of outdoors
ប្រភព:CAMBODIA SEA GAMES 2023