បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មីជាង១០០ ០០០នាក់ ខណៈរុស្ស៊ីក្លាយជាប្រទេសមានករណីស្លាប់ថ្មីដោយកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១០៤ ៨៧៦នាក់ និង មានករណីស្លាប់ថ្មី ៥៣៤នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុបជិត៤០លាននាក់ (៣៩ ៩១៣ ៧៧៥នាក់) ហើយក្នុងនោះមានអ្នកស្លាប់ ៦៥៥ ៧៨៤នាក់ និង មានអ្នកជាសះស្បើយ ជិត៣១លាននាក់ (៣០ ៩៣៩ ៧៨៣នាក់)។

រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ លំដាប់លេខ៤ នៅលើពិភពលោក ហើយរកឃើញករណីឆ្លងថ្មី ១៨ ៣២៥នាក់ និង មានករណីស្លាប់ថ្មី ៧៩២នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៦,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៨២ ៤២៩នាក់ និងមានអ្នកជាសះស្បើយ ជាង៦,១លាននាក់។

ឥណ្ឌូនេស៊ី ដែលធ្លាប់មានករណីស្លាប់ថ្មី ដោយកូវីដ ច្រើនជាងគេ នៅលើពិភពលោក តែនៅពេលនេះ មានករណីស្លាប់ថ្មី ៥៦៨នាក់ និងរកឃើញករណីឆ្លង ៥ ៤៣៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដសរុបជាង៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១៣២ ៤៩១នាក់ និងមានអ្នកជាសះស្បើយជាង៣,៧លាននាក់។

ឥណ្ឌាមាន ករណីឆ្លងថ្មីជាង៣០ ០០០នាក់ និងមានករណីស្លាប់ថ្មី ២០៥នាក់។ ប្រទេសនេះ មានអ្នកឆ្លងសរុប ជាង៣២,៧លាននាក់ ស្លាប់ ជាង៤៣៨ ០០០នាក់ និងជាសះស្បើយ ជាង៣១,៩លាននាក់។

ប្រេស៊ីល រកឃើញករណីឆ្លងថ្មី ជាង១០ ០០០នាក់ និង ករណីស្លាប់ថ្មី ៣១៣នាក់។ ប្រទេសនេះមានអ្នកឆ្លងសរុប ជាង២០លាននាក់ ស្លាប់ ជាង៤៧៩ ០០០នាក់ និងជាសះស្បើយ ជាង១៩,៦លាននាក់។

នៅលើពិភពលោក ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង តួកគី អាហ្សង់ទីន អ៊ីរ៉ង់ កូឡុំប៊ី អេស្ប៉ាញ អីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក …ជាដើម៕