ក្នុងនាមជាឪពុកម្តាយគួរតែរៀនស្វែងយល់ពីកូន និងព្យាយាមរកដំណោះស្រាយ នៅពេលដែលកូនមានការភ័យខ្លាច រួមទាំងបង្ហាញទស្សនះរបស់អ្នកចំពោះការភ័យខ្លាចរបស់គាត់ ។សូមធានាថាគាត់និងមានសុវត្ថិភាពហើយ ព្រោះអ្នកនិងនៅក្បែរគាត់ បើគាត់មានអារម្មណ័ភ័យខ្លាចម្តងទៀត។ហើយនេះជាគន្លឹះងាយដែលអ្នកគួរអនុវត្ត។
– ដាក់ពន្លឺនៅពេលយប់
ការដាក់ពន្លឺរាត្រី ច្នៃប្រឌិត ដែលមានលក់ជាច្រើនប្រភេទនៅលើទីផ្សារ ដែលអាចជួយអោយកូនអ្នកបានសម្រាក និង មានអារម្មណ៍សុវត្ថិភាព ។តែអ្នកត្រូវប្រាកដចិត្តថា ភ្លើងដែលអ្នកកំពុងប្រើវា មិនបង្កើតរូបរាងគួរអោយខ្លាចបន្ថែមទៀតទេ។
-បង្កើតបរិយាកាសលេងក្នុងបន្ទប់ងងឹត
កូនរបស់អ្នកអាចមើលឃើញភាពងងឹត ថាជាអ្វីដែលគួរអោយខ្លាច និងគ្រោះថ្នាក់ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរ រប្រៀបដែលពួកគេមើលនៅក្នុងបន្ទប់ដេក បង្វែលទៅជាកម្មវិធីលេងកំសាន្តរបស់កួនក្មេងក្នុងភាពងងឹតវិញ ដូចជាធ្វើស្រមោលផ្សេង តាមជំនាញដែលអ្នកធ្វើបាន ដើម្បីលុបបំបាត់ការខ្លាចពេលរាត្រី។
-សាកល្បងល្បិច១០ វិនាទី
មូលហេតុដែលកូនអ្នកមានការភ័យខ្លាចងងឹត ប្រហែលមិនផ្អែកលើភាពងងឹតទេ តែអាចដោយសារ ការផ្លាស់ប្តូរលំហពន្លឺ ។នៅពេលអ្នកបិទភ្លើងភ្លាមភ្នែករបស់អ្នកនិងមានអារម្មណ៍ងងឹត ២ ៣ វិនាទីដោយសារមិនទាន់សម្របខ្លួនបានភ្លាមៗដូចនេះអ្នកគួរតែយកដសបិទភ្នែកគាត់ ខណះពេលដែលភ្លើងនៅតែបន្ត មុនពេលបិទភ្លើងសូមអោយគាត់រាប់ពី ១ ដល់ ១០ ជាមួយអ្នក បន្ទាប់មកកូននិងលែងមានអារម្មណ៍ខ្លាចភាពងងឹតទៀតហើយ៕