សព្វថ្ងៃនេះ យើងដឹងហើយថា ផលិតផលថែរក្សាសម្រស់ ដែលមានគុណភាពខ្ពស់ សុទ្ធតែ មានតំលៃថ្លៃៗណាស់ ដែលយើងត្រូវតែគិតគូរពិចារណាទៅលើការចំណាយ ។តែថ្ងៃនេះយើងនឹងណែនាំលោកអ្នក ពីវិធីធ្វើទឹកសេរ៉ូមវិតាមីនC ដោយខ្លួនឯង មិនខ្ចះខ្ចាយលុយកាក់ច្រើន រួមទាំងមានគុណភាពខ្ពស់ និងផ្តល់គុណប្រយោជន៍ដូចជា ៖កាត់បន្ថយការរោល រលាក ការពារប្រឆាំងភាពចាស់ បំបាត់ស្នាមអុច ជាំខ្មៅ និងធ្វើអោយស្បែកភ្លឺរលោង។ តោះ តលូវយើង មករៀនធ្វើទាំងអស់គ្នា ៖
គ្រឿងផ្សំ
ក្រូច
ប្រេងអូលីវ ឬ ប្រេងដូង
ដប ដែលមានទុយោបន្តក់
វិធីធ្វើដំបូងយកផ្លែក្រូច លាងទឹកឲស្អាត ឈូសអោយល្អិត ដាក់ចូលក្នុងកែវ រួចចាក់ប្រេងអូលីវ អោយសមល្មមទៅនិងផ្លៃក្រូច ដែលអ្នកបានឈូស ហើយបិទទុករយះពេល បីថ្ងៃ បន្ទាប់មក ច្រោះយកតែទឹកដាក់ចូលក្នុងដប ដែលបានយើងបានត្រៀមទុកជាការស្រេច៕