អ្នកចាំទីដៃទី១ របស់ក្លឹបតោខៀវ Chelsea បានជួយបប្រទះរឿងលំបាកជាច្រើនមុននិងជោគជ័យដល់សព្វថ្ងៃនេះ។ អ្នកចាំទី Édouard Mendy ពេលមកដល់ Chelsea គាត់ធ្លាប់បានរៀបរាប់ទុក្ខលំបាកជាច្រើនដែលខ្លួនធ្លាប់បានជួប ដោយបានលើកឡើងថា:

“កាលអាយុ២២ឆ្នាំកុងត្រារបស់ខ្ញុំ​ជាមួយក្លឹប AS Cherbourg បាន​ផុត​ហើយ។ ភ្នាក់ងាររបស់ខ្ញុំបាននិយាយ​ថា ​ខ្ញុំទទួលបាន​សំណើទៅ​ចូលរួម​ជាមួយក្លឹបផ្សេង​ទៀត។ ក្រោយ​មក​! ខ្ញុំព្យាយាមទាក់ទង​គាត់​តែ​គ្មាន​ការ​ឆ្លើយតប។ ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​ដំណឹងក្លឹប​ថ្មី​អ្វី​នោះ​ទេ ក្រៅ​ពី​សារ​ជូនពរឲ្យ​មាន​សំណាង​ល្អ​នៅ​ពេល​អនាគត៕”Edouard Mendy: Chelsea star shortlisted for best goalkeeper in Uefa  Champions League Awards

“ខ្ញុំគ្មាន​ការងារ​ធ្វើ​ទេ ហើយ​ក៏គ្មានក្លឹប​លេង​ដែរ។ ខ្ញុំបាន​សម្រេច​ចិត្ត​ឈប់​លេង​បាល់ ប៉ុន្តែ​ដោយ​សារ​ជ្រោមជ្រែងលើក​ទឹក​ចិត្ត​ពីឪពុកម្ដាយនិង ​ក្រុមគ្រួសារ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាមម្ដង​ទៀត។ ខ្ញុំចូលរួម​ជាមួយក្លិប Le Havre ហើយ​ខ្ញុំលេង​ដោយ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​អស់​មួយឆ្នាំ។ បន្ទាប់មកខ្ញុំត្រូវបាន​គេជ្រើសរើសជាអ្នក​ចាំ​ទី​ដៃ​ទី​៣​នៅ​Marseille”។Edouard Mendy is the first African goalkeeper to win the UCL Goalkeeper of  the Season award | MozzartSportKe

ក៏បន្តែបច្ចប្បន្ន Mendy ក្លាយជាអ្នកចាំទីដៃទី ១ នៅក្រុម Chelsea នឹងជួយអោយក្លឹបនេះឈ្នះពាន UEFA Champion League និង UEFA Super Cup ផងដែរ។ មិនតែប៉ុណ្ណោះរូបគេផ្ទាល់ក៏បានក្លាយជាអ្នកចាំទីល្អប្រចាំឆ្នាំរបស់ UEFA នៅក្នុងរដូវកាលនេះផងដែរ៕May be an image of 1 person and text