ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ បានកើនឡើងដល់កម្ពស់១៨៨មម ហើយ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមអំពាវនាវកុំធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់។ នេះបើយោងតាមការជូនដំណឹងពីរដ្ឋបាលខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ខេត្តព្រះសីហនុ កំពុងធ្លាក់ភ្លៀងខ្លាំង ហើយចាប់ផ្ដើមជន់លិននៅតំបន់មួយចំនួន តាំងពីម៉ោង៤រសៀល រហូតមកដល់ពេលនេះ។ លោក បន្តថា បច្ចុប្បន្ន អាជ្ញាធរតាមតំបន់នីមួយៗកំពុងបន្តតាមដានស្ថានភាព។

សូមជម្រាបថា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហានេះ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក៕