ខេត្ត​ព្រះ​សីហ​នុ៖ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង ដែលធ្វើអោយតំបន់អូរ២ អូរ៣ អូរ៤ និងអូរ៥ ក្នុងសង្កាត់លេខ៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ពេលនេះមានការលិចខ្លាំង ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ។

មន្ត្រី​មូលដ្ឋាន​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​កម្រិត​ទឹកភ្លៀង​ខ្លាំង​បែប​នេះ តំបន់​ទំនាប​តាម​សង្កាត់​មួយ​ចំនួន មាន​ជំនន់​ទឹកភ្លៀង​កើតឡើង ដោយសារ​តែ​ទឹក​ហូរ​មិន​ទាន់ តាម​អូរ ប្រឡាយ​រំដោះ​ទឹក ។

ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​មន្ត្រី​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា ផ្អែក​លើ​ស្ថានភាព​អូរ ប្រឡាយ​រំដោះ​ទឹក ដែល​អាជ្ញាធរ​បាន​ស្តារ​កន្លង​មក គឺ​ទឹក​អាច​នឹង​ហូរ និង​ស្រក​ចុះ​បាន​លឿន ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ថែម ៕