ក្រុមកាំភ្លើងធំ Arsenal បន្តបរាជ័យរបស់ខ្លួននៅក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ Premier League ក្រោមថ្វីជើងក្រុមតោខៀវ Chelsea ក្នុងជំនួបទីក្រុងឡុងដ៍ (London derby)។May be an image of 1 person, outdoors and text that says 'Arsenal RWAID VIST Fmiates FLY BTTER 34 addo'

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea កីឡាករ Lukaku ធ្វើបានមួយគ្រាប់នាំមុខមុននៅនាទី ១៥ មុនពេលដែលខ្សែការពារ Reece James បន្ថែមគ្រាប់ទី ២នៅនាទី ៣៥។ លទ្ធផល ២-០ ក៏បានរក្សារហូតដល់ចប់ការប្រកួតផងដែរ។May be an image of 2 people, people playing sports and text that says 'adidas Emirates FLY BETTER'

Arsenal ចាប់ផ្តើម២ប្រកួតដំបូងរបស់ខ្លួនមិនបានល្អនោះទេ ដោយចាញ់ទាំង២លើក ហើយមិនទាន់សុតចូលគូរប្រកួតមួយគ្រាប់នោះឡើយ។ នៅប្រកួតបន្ទាប់ Arsenal នឹងត្រូវទៅសួរសុខទុក្ខក្រុមមេឃខៀវ Manchester City៕