ការប្រកួតមិនចប់ចុងចប់ដើមក្នុងពានរង្វាន់ AFC Cup និងការខកខានឱកាស យកតំណែងជើងឯក  Metfone Cambodian League ក្នុងរដូវកាល២០២០ ដោយសារចាញ់ប្រៀប head-to-head បឹងកេត គឺជា រឿង ដ៏គួរឲ្យស្ដាយ សម្រាប់ ខ្សែបម្រើ Thiago De Jesus កាលនៅជាកីឡាករព្រះខ័នរាជស្វាយរៀង។

កីឡាករជនជាតិប្រេស៊ីលរំឭកបែបនេះ “៖ ឆ្នាំមុនក្នុងពាន AFC Cup យើងស្ថិតក្នុងពូល ដ៏ខ្លាំងមួយ។ ខ្ញុំគិតថា ប្រសិនបើការប្រកួតមិនត្រូវបាន ឆាចោលទេ ប្រហែលជាយើង អាចឈានទៅកាន់តែឆ្ងាយថែមទៀត។ បើនៅលីគវិញ វាពិតជាខកចិត្តដែលយើងមិនអាចបានជើងឯក ព្រោះតែ head-to-head។ តែយ៉ាងណា វាជាការប្រកួតដ៏អស្ចារ្យមួយ។”

ខ្សែបម្រើវ័យ ២៩ឆ្នាំអះអាងសប្បាយចិត្តដែលបាន មកប្រកបអាជីពនៅកម្ពុជា ហើយពិតជាចូលចិត្តប្រទេសនេះខ្លាំងណាស់ និង បានរាប់អានមិត្តភក្ដិមួយចំនួនថែមទៀត។ បន្ទាប់ពីចាប់ផ្ដើមអាជីពក្នុងប្រទេសកំណើតប្រេស៊ីល Thiago ក៏ធ្លាប់លេងឲ្យក្លិបថៃ Samut Songkhram, Rayong និង Thai Honda ពីឆ្នាំ២០១៧ ដល់២០១៩។ ក្រោយចំណាយពេលមួយរដូវកាល២០២០ នៅព្រះខ័នរាជស្វាយរៀង គេបានចាកចេញមួយរយៈ ហើយក៏ត្រូវក្រុមដដែលនេះផ្ដល់កិច្ចសន្យាចូលរួមសាជាថ្មីសម្រាប់ជើងទី១ រដូវកាល ២០២១។

ប្រភព: CNCC