រដូវកាលថ្មីនេះ ក្រុមកាំភ្លើងធំ Arsenal បានចំណាយលុយនាំចូលកីឡាករជាច្រើននាក់មកពង្រឹងក្រុម ក្រោយពីរដូវកាលមុនពួកគេធ្វើមិនបានល្អ។Football news - Arsenal announce Ben White signing in £50m transfer from Brighton - Eurosport

ចាប់ផ្តើមរដូវកាលនេះ Arsenal បានចំណាយ ៧៦លានផោនទិញ Ben White, Albert Sambi Lokonga និង Nuno Tavares។ បន្ទាប់មក Arsenal ក៏បាននាំយក Martin Odegaard និងអ្នកចាំទី Ramsdale ដែលតម្លៃអ្នកទាំងពីរបូកចូលគ្នាប្រមាណជា ៥៣លានផោន។OFFICIAL: Real Madrid sell Martin Odegaard to Arsenal - Managing Madrid

ដូច្នេះរដូវកាលថ្មីនេះ Arsenal ឈរលេខ ១ក្នុងទីផ្សារដោះដូរកីឡាករដោយចំណាយ ១២៩លានផោន ស្របពេលដែល Man Utd ឈរនៅលេខ ២ ចាយអស់ ១១៤លានផោន៕

ប្រភព: Goal