រាជធានីភ្នំពេញ៖​ បន្ទាប់ពីបាត់មុខសូន្យឈឹង ពីពិភពសិល្បៈលោក ច័ន្ទរិទ្ធ មេធានី ដែលជា អតីតតារាសម្តែងដ៏មានប្រ​ជា​ប្រិ​​យភាព និងមានភាពល្បីល្បាយក្នុងទសវត្សឆ្នាំ ១៩៩០ ធ្វើឲ្យទស្សនិកជនគិតថា ស្មានតែទៅរស់នៅយ៉ាងសុខស្រួល នៅប្រទេសក្រៅហើយ។

ស្រាប់តែថ្មីៗនេះក៏លិចលឺដំណឹងគួឲ្យភ្ញាក់ផ្អើលមួយខណៈបងណ្ដាញសង្គមឈ្មោះ «ស្រីពៅ តាត»ទម្លាយឲ្យដឹង​ថា«​តា​រា​ភាពយន្តជើងចាស់ ដ៏ល្បីល្បាញ គឺលោក ច័ន្ទរិទ្ធ មេធានី ធ្លាក់ខ្លួនជាអ្នករត់ម៉ូតូកង់បី ចិញ្ចឹមគ្រួសារ ស្របពេលជា​មួយ មហាជនជាច្រើន ដែលស្គាល់លោក បានគិតថា ប្រហែលលោកទៅសោយសុខ នៅក្រៅប្រទេសបាត់ទៅ​ហើយ។ លោក ច័ន្ទរិទ្ធ មេធានី បានរៀបរាប់ថា លោ​ក​មា​នស្រុកកំណើត នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេ​ញ មានឪពុកឈ្មោះ ច័ន្ទ សំ ម្តាយឈ្មោះ ចិន សុំ»។

ដំណឹងដដែលនោះបន្តឲ្យដឹងទៀតថា«លោកមានបងប្អូនបង្កើត ៩នាក់ឯណោះ ប៉ុន្តែបានស្លាប់ក្នុងរបប ប៉ុល ព​ត​​ ជិតអស់ នៅរស់តែរូបលោកម្នាក់ និងប្អូនប្រុសម្នាក់ទៀតប៉ុណ្ណោះលោកបានចូលប្រឡងក្នុងសិល្បៈ ក្នុងឆ្នាំ​១៩​៩​៥​ តាមរយៈមិត្តភក្តិឈ្មោះ ខៃ ប្រសិទ្ធ ដោយគេមកហៅលោក ទៅថតចម្រៀងកាយវិការ ខារ៉ាអូខេ ជាលើ​ក​ដំបូ​ង លុះ​ឃើញថា រូបរាងមុខមាត់លោក ស៊ីកាមេរ៉ា ក៏មានផលិតកម្មនានា ទាក់ទងហៅថតភាពយន្តជាបន្តប​ន្ទា​ប់​ រហូ​តល្បីឈ្មោះ»។

ជាមួយគ្នានេះដែរយោងតាមបទសម្ភាសមួយតាមរយៈសារព័ត៌មានក្នុងស្រុក បានសួរសំនួរថា ហេតុអ្វីបានជាច័ន្ទរិទ្ធ មេធានី ចាកចេញពីសិល្បៈ ដូរអាជីពជាអ្នករត់ម៉ូតូកង់បី?

លោកច័ន្ទរិទ្ធ មេធានី ស្រាប់តែទម្លាក់ទឹកមុខក្រៀមក្រំមួយរំពេច រួចឆ្លើយយ៉ាងសុភាពថា មកពីមានបញ្ហាលុយកាក់ខ្លះៗ ដោយសារពេលចេញទៅថតម្តងៗ ដែលជួនកាលថតពេញ1ថ្ងៃ ឬឆ្លងដល់យប់ក៏មានដែរ ឯលុយកាក់វិញ វាមិនសមនឹងកម្លាំងពលកម្មសោះ ហើយក៏មានថៅកែផលិតកម្មខ្លះ បានចំណាយទុនក្នុងការផលិតតិចតួចស្តួចស្តើងពេក រហូតដល់ថ្នាក់ជំពាក់លុយសម្តែងរយៈពេលយូរ ជួនកាលមិនឱ្យតែម្តង លុះទៅទារលុយ គាត់មិនព្រមឱ្យ បានទាំងគំរាមថា បើនៅតែតាមទារបែបនេះទៀត គាត់ឈប់ហៅថតទៀតហើយ អាចនឹងរកតួថ្មីទៀតជំនួស ព្រោះមិនខ្វះទេតួសម្តែង។ ដល់ថៅកែចេញក្បួនបែបនេះ ធ្វើឱ្យលោកទទួលអារម្មណ៍មិនល្អ តូចចិត្តនឹងវាសនាខ្លួន ដែលកើតមកស្រលាញ់សិល្បៈ បែរជាក្លាយទៅជាអ្នកស៊ីឈ្នួលបម្រើសិល្បៈទៅវិញ ៕

https://blogger.googleusercontent.com/img/a/AVvXsEjT2Qje92zc_8shMpyYUU-hBPK3D9zS7rUdc5J25G3O7m4vVzuHgWkep-uIlD4QNTgjZ1Y2iz7ajf5bX9Rt6lFgbPoXA5uoIgWex5zKSVSpZE23FqvJWUCUt0lHN5GXLWNHEb74sH_G7fkzOW9SrroQFKU2GdUz9bsPnCsjMN0UNnFJbKW4k6dag9Ki=s960

https://blogger.googleusercontent.com/img/a/AVvXsEj3KtZuT4UeVOIX3SQMrG92goBEnthNgXj67F_N1JnPCEQu-BB8LBdexwpFU-fKzN7zH-PP7T5vf6UJvlGgm9xe_U1fk731ruAMD5li679bwjVqw1f61ykAHR3hyST4xlbPgZov48nwXTTuZa3r-naZ7bKEKYSaE93jGfd3gWyKxAbUY-Fu77PmeqU0=s960

https://blogger.googleusercontent.com/img/a/AVvXsEij68VEmYk3AjfjjBf5i065r-BTzlL5PFr0gumK2XzsHXHAbcXuxF2lfzN7PmFFV8gTKVi9Pp9bOPK7256PO11cG0L4eY-4wxH6HXXI7j1ZsXnxtixx_DZ3HHHK7q_EoBUIF4OGi7wiC89pa9nLKeTbPwTMOXCrxqyTme-55UlWent3WQiHA4L3OwdQ=s795

https://blogger.googleusercontent.com/img/a/AVvXsEiR5iS6JHw0pQCQHHM2HRKVSVcHruN0CSNKtIa6JCWE92HIcua5iywGyIrwGCK_MVmoSQYMQx0EeNrw6tbiWdin16i-B2kbJa2rVHOME0EHKhdw9t83nDBL90a6yeJ0NMhCB6UGK6FyxutYJ0s-YOC0CCfTbAM3NKjCS4cPvGLZv8yzn0vBihPkp7aj=s976

https://blogger.googleusercontent.com/img/a/AVvXsEg6wkghCYWu_Z7FWjTzI6ZFVvVLDbfVy2hH6bqJDUeKeH2QK4FFKRG8heFzfG1bKnqkzNquK37nwYJUw-51AtKzElRUoPSvfMDj-uQjzj5UfAwJbc90bw-sagiy2EQc9IoWr68atbZ5H5bRu8uCGfN6jcJk3zhkhmzmnraY3LMirVsL54Q2w4AyI7vU=s960https://blogger.googleusercontent.com/img/a/AVvXsEiKW8bHdjzz_QcR0QzHjlL3j712U1ED61A5W5-ZYBNLU7LB1rNus4lkHrY2BE3R6ocBYOMmBLaSjUkiDCac4a3GxeStt4z_L4FFrBKGWqiiIW5pMdMVCYwxjWqUluqZskXTkGIe4YzzNL3JQcDxq-Et1h1J93vor7C3bclGu-C2xITkKzHd5rnCxfT0=s960