ទីផ្សារដោះដូរកីឡាករត្រៀមជើងទី២ ក្របខណ្ឌ Metfone Cambodian League 2021 នេះនឹងបិទបញ្ចប់នៅថ្ងៃសុក្រ ទី២០ ខែសីហា។ ក្លិបនានាក្នុងលីគកំពូលកម្ពុជាអាចដោះដូរកីឡាករ៥នាក់ ដែលក្នុងនោះមានកីឡាករខ្មែរចំនួន៣នាក់ កីឡាករបរទេស២នាក់។

២ក្លិបដែលចែកផ្លូវកីឡាករមាន:

  1. ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Abee Ndjoo។កីឡាករជនជាតិកាមេរូនរូបនេះរកបាន ១០គ្រាប់ហើយក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១។
  2. ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយ ខ្សែបម្រើ Thiago De Jesus។ កីឡាករជនជាតិប្រេស៊ីលចូលលេងបាន៩ប្រកួត ដោយជាប់១១នាក់ដំបូង៥ប្រកួត

ដោយឡែកក្រុមណាហ្គាវើល៍ឯណោះវិញ បាន ប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករ៤រូប មានអ្នកចាំទី សាន ឧសភា, ខ្សែការពារ រៀម ស៊ឹង, ខ្សែការពារ យ៉េត ចិត្រា និងខ្សែបម្រើ សុះ ស៊ូហាណា៕

ប្រភព: CNCC