បរទេស៖ ​នាមុននេះបន្តិចមានវីដេអូដ៏គួរឲ្យសង្វែកមួយ​ ដែលយន្តហោះយោធាសហរដ្ឋអាមេរិកC-17​ មុនចាកចេញ​ ដោយពលរដ្ឋអាហ្វហ្គានីស្ថានជាច្រេីននាក់បានដណ្តេីមគ្នាឡេីងជិះដោយលាក់ខ្លួននៅស្លាប​ និង​ប្រលោះកង់យន្តហោះ។ បន្ទាប់ពីហោះហេីរមានមនុស្សបីនាក់ បានធ្លាក់ស្លាប់ចេញពីចុងនៃស្លាប​ និង​ប្រលោះកង់​ ដែលធ្លាក់លេីដំបូងផ្ទះពលរដ្ឋនៅជិតព្រលានយន្តរដ្ឋធានីនៃប្រទេសមួយនេះ។

ជាមួយគ្នានេះដែរមនុស្សរាប់ពាន់បានដេកចាំនៅព្រលានយន្តហោះដេីម្បីរងចាំជេីងយន្តហោះណាមួយធ្វេីដំណេីរចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន​ ដេីម្បីផ្សព្វព្រេងជីវិតថ្មី។

គួររំលឹកដែលថា  ក្រុមសកម្មប្រយុទ្ធ តាលីបង់ បានវាយដណ្ដើមបានរដ្ឋធានី កាប៊ុល ដែលជាបេះដូងនៃប្រទេសអាហ្វហ្កានីស្ថាន ហើយក៏ចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីផងដែរ នៅថ្ងៃចន្ទ ទី១៦ ខែសីហានេះ ពោលគឺប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយកងទ័ពបរទេសដែលដឹកនាំដោយអាមេរិក បានដក​ថយចេញពីប្រទេសហែកហួរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាមួយនេះ ខណៈប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ក៏បានភៀសខ្លួនចាកចេញពីប្រទេសហើយដែរ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖