បរទេស៖ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងដាក់ពាក្យ​សុំ​​ចុះ​ពីតំណែង​នៅថ្ងៃច័ន្ទ ទី​១៦សីហា។ នេះបើតាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន។

ការប្រកាសលាឈប់​ពី​តំណែង​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ទំនង​ជា​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​បាតុករ​ម៉ាឡេស៊ី និង​តាម​សំណើ​របស់​ ក្រុមអ្នក​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង។​

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកចុងក្រោយនៅថ្ងៃអាទិត្យ គឺលោកនាយករដ្ឋមន្ត្រី បានថ្លែងថា នឹងដាក់សំណើលិខិតសុំឈប់ពីមុខនាទី ថ្វាយទៅព្រះមហាក្សត្រ នៅថ្ងៃច័ន្ទ​ ដើម្បីស្តេចសម្រេចព្រះហឫទ័យ យល់ព្រមឲ្យលោកឈប់ ឬក៏អត់។  ​គួររម្លឹកថា លោក​ មូយីដឌីន យ៉ាស៊ីន​ (Muhyiddin Yassin) ត្រូវ​​​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ និងស្បថ​ចូល​កាន់ការងារ កាលពីខែមីនា ឆ្នាំមុន​នេះតែប៉ុណ្ណោះ​ ៕