បរទេស៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ថ្មីថយចុះជាង កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្ដែឥណ្ឌូនេស៊ី នៅតែមានអ្នកស្លាប់ប្រចាំថ្ងៃ ដោយកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិករកឃើញករណីឆ្លងកូវីដ-១៩ថ្មី ២៩ ៩០៥នាក់ និងមានករណីស្លាប់ថ្មី១១៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣៧,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៣៧ ៥៥៧នាក់ និង មានអ្នកជាសះស្បើយ ជាង៣០,១លាននាក់។

ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ១ ២២២នាក់ និងរកឃើញករណីឆ្លង ២០ ៨១៣នាក់ ធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងសរុប ៣ ៨៥៤ ៣៥៤នាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានអ្នកស្លាប់ ១១៧ ៥៨៨នាក់ និង មានអ្នកជាះស្បើយ ៣ ៣៥១ ៩៥៩នាក់៕

ខាងក្រោមនេះជាតារាង នៃប្រទេសមួយចំនួនដែលឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖