យើងទាំងអស់គ្នា ចង់ទទួលបានភាពជោគជ័យ ដើម្បីអោយសុបិនក្លាយជាការពិត។សូមពិនិត្យមើលច្បាប់មាសទាំង ៥ដើម្បីបើកផ្លូវទៅរកភាពជោគជ៏យ។

១.ការផ្លាស់ប្តូរគំនិតរបស់អ្នក៖
ជាធម្មតា អ្វីដែលរារាំងយើង នៅលើផ្លូវទៅរកជោគជ័យ គ្មានអ្វីទាក់ទង និង ជំនាញ ឬ ការគាំទ្រផ្នែកហរិញ្ញវិត្ថុនោះទេ ។ឧទាហរណ៍ ថា អ្នកជាអ្នកលក់សេវា ឬ ផលិតផលល្អៗ ហើយបានព្យាយាមអោយអស់ពីសមត្ថភាព ដើម្បីធ្វើវាអោយល្អឥតខ្ចោះ ប៉ុន្តែប្រសិនបើ អតិថិជនដែលមានសក្តានុពល មិនដែលបានឮ ឬស្គាល់ អំពីផលិតផលរបស់អ្នក នោះអ្នកនិងមិនអាចលក់បានទេ ។តើអ្វីជាភស្តុតាងដែលបានបញ្ជាក់ថា អ្នកកំពុងលក់ផលិតផលល្អមានលក្ខណះសម្បតិ្តគ្រប់គ្រាន់?កុំផ្តោតលើជំនាញច្រើនឆ្នាំរបស់អ្នក តែអ្នកគួរស្វែងរកការផ្លាស់ប្តូរ និងអនុវត្តការស្រាវជ្រាវ រកចំនុចខ្វះខាត។

២. សុំជំនួយ៖
មិនមែនជាការអាម៉ាស់ក្នុងការសុំជំនួយអ្នកដទៃឡើយ ផ្លូវទៅរកភាពជោគជ័យក៏មិនមានន័យថាជាភាពឯការនោះដែរ។ដើម្បីទៅរកភាពជោគជ័យក្នុងអាជីវកម្ម អ្នកត្រូវតែពឹងផ្អែកលើមិត្តរួមការងារ ថ្នាក់លើ និងអ្នកណែនាំដើម្បីជួយអោយអ្នកសម្រេចគោលដៅ។

៣ .រៀនពីរបៀបប្រគល់ភារកិច្ចជូនអ្នកដទៃ៖
មនុស្សដែលទទួលបានភាពជោគជ័យបំផុតក្នុងលោក តែងតែអនុវត្តនៅវិធិដូចៗគ្នា។ ពួកគេដឹងថាកម្លាំងរបស់ពួកគេស្តិតនៅកន្លែងណា ហើយពួកគេផ្តោតលើការលើកកំពស់។អ្វីៗផ្សេងទៀតពួកគេ និងប្រគល់ភារកិច្ចទៅអ្នកដែលមានសមត្ថភាព។លោក Richard Branson បាននិយាយថា «commissioning « គឺជាជំនាញមួយដ៏សំខាន់បំផុតដែលសហគ្រិនណាមួយត្រូវតែចេះ។

៤ .កុំខ្លាចការបរាជ័យ៖
កុំខ្លាចធ្វើអោយមានកំហុស តាមពិតអ្នកអាចបរាជ័យនូវចំណុចខ្លះទំរាំដល់ភាពជោគជ័យ អ្នកប្រហែលជាដួលជាច្រើនលើកច្រើនដងមកហើយ ប៉ុន្តែការបរាជ័យ មិនមែនជាសូចនាករនៃសមត្ថភាពរបស់អ្នក តែវាគឺជាឪកាសសំរាប់អោយអ្នករៀន ។ គ្មានអ្នកណាចូលចិត្តការបរាជ៏យនោះទេ ជាក់ស្តែងមនុស្សជោគជ័យភាគច្រើន ហ៊ានដួល ហ៊ានក្រោក។

៥ .វិនិយោគលើខ្លួនឯង៖
ទោះបីមានរឿងរ៉ាវអ្វីក៏ដោយ តែងតែព្យាយាមកែប្រែខ្លួនអែងអោយល្អ ហ៊ានចាប់យកឪកាស ខិតខំ កែប្រែ នោះ អ្នកនិងជួបមនុស្សដែលអាចជួយពង្រឹងអាជិពរបស់អ្នក ឬ ពង្រីកអាជីវកម្មរបស់អ្នកបាន៕