មនុស្សប្រុសគ្រប់រូបតែងប្រាថ្នាចង់បានមនុស្សស្រីណាដែលចេះផ្គាប់ចិត្តប្តី ហេីយបេីមនុស្សស្រីមានចំនុចនេះ អាចចងចិត្តមនុស្ស ប្រុសបានដោយងាយ។ ខាងក្រោមនេះជាចំណុចដែលមនុស្សប្រុសតែងតែចង់បានពីមនុស្សស្រី៖

១ .មិនចេះតែខឹងគ្មានហេតុផល
មនុស្សជាច្រើនគិតថា កាន់តែឈ្លោះកាន់តែស្រឡាញ់គ្នា ចុះអ្នកមានគិតទេថា បើយើងទាំងពីរប្តូរពីឈ្លោះគ្នាមកយកចិត្តទុកដាក់និងគ្នាវិញ មិនល្អជាងទេឬ?ពិតណាស់មនុស្សស្រីមិនគួរត្អូញត្អែរច្រើនពេកទេ ដើម្បីកុំអោយស្វាមី អ្នកនឿយហត់ ចិត្ត។ ដោយសារអាពាហ៍ពិពាហ៍បុរសមានសម្ពាធច្រើនណាស់ ស្រីៗគួរមានភាពទន់ភ្លន់ លួងលោម និងលើកទឹកចិត្តបី្ត។

២ .ឥរិយាបថឆ្លាតវ័យ
ជិវិតគ្រួសារ ស្ត្រីមានតួនាទីរក្សាសន្តិភាព ដូច្នេះក្នុងឥរិយាបថប្រចាំថ្ងៃអ្នកត្រូវចេះដឹងដោយជំនាញ ដោះស្រាយ។ប្រពន្ធឆ្លាត នឹងដឹងពេលណា នាងត្រូវនិយាយ ពេលណានាងត្រូវស្ងាត់។មនុស្សប្រុសពេលខឹងគ្មានការគ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឡើយ ពេលខ្លះគេអាចនិយាយរឿងដែលប៉ះពាល់ផ្លូវចិត្ត។ស្រ្តីគួរដឹងពីរបៀបជ្រើសរើសពាក្យសំដី និងឥរិយាបថ សមគួរទៅស្វាមី ដើម្បីជាការគោរពគ្នាទៅមក។

៣ .ធ្វើអោយបន្ទប់មានភាពស្រស់ស្អាតជានិច្ច
ការគេងរួមរស់ជាមួយស្វាមី គឺជាកត្តាមួយមានឥទ្ធិពលលើទំនាក់ទំនងរវាងស្វាមី និងភរិយា ដូចនេះស្រ្តីមិនគួរមើលស្រាលនោះទេរឿងនេះទេ ជាពិសេសសម្រាប់មនុស្សប្រុស បន្ទប់មិនអាចខ្វះបាននោះទេ។មនុស្សឆ្លាត មិនមែនចេះតែត្រឹមរួម ភេទមួយមុខទេ តែត្រូវចេះរៀបចំបន្ទប់អោយមានសោភណ្ឌ័ដូចគ្នាដែរ ដើម្បីបង្កើតអារម្មណ័រំភើប និងមិនធុញទ្រាន់និងបរិយាកាសខាងក្រៅ៕

ដោយ៖ AN