កាលពីរដូវកាលមុន Ronaldo និង Messi បានបង្ហាញទម្រង់លេងមិនបានល្អ និងមិនអាចជួយក្រុមឡើងទៅដល់វគ្គជ្រៅបាននៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champion League។
ពានរង្វាន់នេះមានឈ្មោះថា Champions League positional award ដែលនៅផ្តល់ជូនសម្រាប់កីឡាករណាដែលល្អជាងគេបំផុត នៅក្នុងដំណែងលេងនីមួយៗតែប៉ុណ្ណោះ។
អ្នកចាំទីរួមមាន: Thibaut Courtois (Real Madrid), Ederson (Manchester City), Edouard Mendy (Chelsea)
ខ្សែការពារ: César Azpilicueta (Chelsea), Rúben Dias (Manchester City), Antonio Rüdiger (Chelsea)
ខ្សែបម្រើ: Kevin De Bruyne (Manchester City), Jorginho (Chelsea), N’Golo Kanté (Chelsea)
ខ្សែប្រយុទ្ធ: Erling Haaland (Dortmund), Robert Lewandowski (Bayern), Kylian Mbappé (Paris)
ប្រភព: UEFA