ចាប់តាំងពីកូវិដ១៩ បន្តរីករាលដាលកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ធ្វេីអោយធ្លាក់ចុះរាល់សកម្មភាពសេដ្ឋកិច្ច អាជិវកម្មមួយចំនួន បានបិទទ្វារ និងប្រឈមមុខ និងការងារដែលគ្មានស្ថេរភាព។

មនុស្សមិនធ្លាប់រំពឹងទុកថា នឹងមានពេលវេលាទំនេររាប់ខែបែបនេះទេ ការរីករាលដាលពីជំងឺកូវិត មនុស្សអាចមើលឃើញកាន់តែងាយស្រួល ថាតើទិសដៅជិវិតដែលបានជ្រើសរើស ស្របតាមការរំពឹងទុករបស់ខ្លួនដែរឬទេ?ក្នុងរដូវកាលកូវិដនេះ យើង ជឿជាក់ថា លុយពិបាករកណាស់ សំរាប់បងប្អូនទាំងអស់គ្នា ជាពិសេសសំរាប់អ្នកមានជីវភាពក្រលំបាក រកមួយថ្ងៃរស់មួយថ្ងៃ អ្នកខ្លះទៀតគាត់ជំពាក់លុយធនាគារ ដូច្នោះពួកគាត់ បានបង្ខំចិត្ត ប្រថុយនិងគ្រោះថ្នាក់ ចេញទៅរកប្រាក់ដើម្បីក្រពះគ្រួសារ និង ដោះបំណុលគេ ទោះបីជាក្រសួងសុខាភិបាល បានដាស់តឿនម្តងហើយម្តងទៀត នូវវិធានការណ៍ ៣កុំ៣ការពារ និងកុំចេញក្រៅផ្ទះ បើមិនមានការចាំបាច់ក្តី។

មិនមែនថាពួកគេចង់បំពាន ល្មើសនិងវិធានការណ៍ ឬមិនស្រឡាញ់គ្រួសាររបស់គាត់ទេ ក្នុងកាលះទេសះនេះពូកគាត់បានខំមាត់សង្កត់ចិត្ត ត្រូវតែតស៊ូ ហ៊ានប្រថុយ ក្រោមហេតុផលថា អ្នកណាចិញ្ចិមគ្រួសារគាត់?បន្ទុកជិវិតបានគាបសង្គត់យើង ហើយយើងមានតែបន្តដំណើរទៅមុខទៀតតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក័ដោយ មតិមួយចំនួនបាននិយាយថា អ្វីដែលពិបាករកជាងលុយ គឺសុខភាពជិវិត។

ជាការពិតសម័យនេះ គេហៅថាសម័យកាលកូវិដ គ្មានអ្វីសំខាន់ជាងសុខភាពអាយុជិវិតរបស់យើងឡើយ។ យេីងបានដឹងលឺហេីយថា កូវិត១៩បានសំលាប់មនុស្សជារៀងរាល់ថ្ងែ ការបាត់បង់សមាជិកគ្រួសារគ្មានអ្នកណាចង់យល់ចង់ស្គាល់ឡើយ ។ដូច្នោះសូមអ្នកគិតសារជាថ្មី ថា រវាងលុយ និង សុខភាពអាយុជិវិត មួយណាសំខាន់ជាង?