ពាក្យចាស់បានពោលថា កុំជឿលើពាក្យសន្យា ព្រោះពាក្យសន្សា គ្រាន់តែជាពាក្យលួងលោមបញ្ឆោត បោកប្រាស់ទឹកចិត្តយើងតែប៉ុណ្ណោះ ទង្វើនៅនិងភ្នែកនៅតែអាចជាការសំដែង ចុះទំរាំតែខ្យល់មាត់ តើគួរទុកចិត្តបានដោយរប្រៀបណា?

ពាក្យសន្យាមិនមែនជាទណ្ឌកម្មនៃជិវិតទេ ពាក្យសន្សាប្រៀបដូចជាទំនួលខុសត្រូវមួយដែលយើងចាំបាច់ត្រូវតែបំពេញ ខិតខំធ្វើតាមពាក្យសន្យា ដើម្បីអោយជិវិតប្រកបដោយភាពរីករាយ ភាពថ្លៃថ្នូរ គ្មានវិប្បដិសារិ គ្មានការឈឺចាប់ ព្រមទាំងធ្វើអោយជិវិតអ្នកមានការអភិវឌ្ឍកាន់តែរីកចំរើន។អ្នកអាចសន្យាជាមួយអ្នកដទៃបាន តែពេលវេលាមិនខ្វល់ថា អ្នកនិងគោរពពាក្យសន្យាចំពោះអ្នកដទៃ ឬក៏អត់ ហើយវានៅតែធ្វើដំណើរទៅមុខ ដោយមិនឈប់រង់ចាំ រហូតដល់យើងបានបំពេញតាមពាក្យសន្យាគ្រប់គ្នា ឬ សូម្បីជាមួយខ្លួនយើងផ្ទាល់ក៏ដោយ។ពេលវេលា មានតំលៃ តើអ្នកបានប្រើប្រាស់ពេលវេលាអោយសមនិងតំលៃរបស់វាហើយឬនៅ?ពេលខ្លះ គ្មានទេពាក្យសន្យាសំរាប់ថ្ងៃស្អែក ព្រោះយើងអាចដឹងដោយរប្រៀបណា ថាអាចរស់នៅបានយូរប៉ុណ្ណា?