រាជធានីភ្នំពេញ ៖ មនុស្សទាំងឡាយដែលកើតមកក្នុងសកលលោកយើងនេះ រមែងចៀសមិនផុតអំពីកំហុសឆ្គង គ្រាន់តែកំហុសនោះមានលក្ខណៈទ្រង់ទ្រាយតូច ឬធំតែប៉ុណ្ណោះដោយវាអាស្រ័យទៅតាមទង្វើរបស់មនុស្សម្នាក់ៗ ខណៈកំហុសនោះទៀតសោតក៏ត្រូវបានមើលឃើញ និងចាប់កំហុសដោយមនុស្សផ្សេងទៀតដែលអង្គុយចាំមើលអ្នកធ្វើ។

មនុស្សត្រូវមានភារកិច្ច កិច្ចការងារ ឬភារៈអ្វីមួយដែលអាចជួយឲ្យខ្លួនឯង ឬសង្គមជាតិមានភាពរីកចម្រើន ដោយមិនត្រូវអង្គុយបន្ទោសបង្អាប់ ឬចាប់កំហុសអ្នកដទៃនោះឡើយ។ ការចាប់កំហុសហួសប្រមាណរបស់អ្នកអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍រង្កៀស មិនសប្បាយចិត្ត ព្រោះតែការចាប់កំហុស ហើយវារឹងរិតតែធ្វើឲ្យការងារនោះទៀតសោតមិនអាចរលូនទៅមុខបានដោយងាយនោះទេ។ អ្នកគួរតែប្ដូរបរិបទពីការចាប់កំហុស មកជាការណែនាំ កែតម្រូវ នោះគ្រប់យ៉ាងអាចនឹងល្អប្រសើរជាមិនខាន៕

អត្ថបទដោយ ៖ ប៊ុត បឋវី