បរទេស៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ​កំពុងចាប់ផ្ដើមផ្ទុះការឆ្លងកូវីដ-១៩កាន់តែខ្លាំង​ឡើងវិញ ខណៈឥណ្ឌូនេស៊ី មានអ្នកស្លាប់ប្រចាំថ្ងៃ ដោយកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១១២ ៦២២នាក់ និងករណីស្លាប់ថ្មី ៥៩២នាក់។ សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក ហើយប្រទេសមានអំណាចកំពូលទាំងយោធា និងសេដ្ឋកិច្ចមួយនេះ មានអ្នកឆ្លងសរុប ជាង៣៧លាននាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនោះ មានអ្នកស្លាប់​៦៣៥ ៥៩៤នាក់ និងមានអ្នកជាសះស្បើយ ជាង២៩,៩លាននាក់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី​ នៅតែជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសអាស៊ានមួយនេះ មានករណីស្លាប់ថ្មី ១ ៥៧៩នាក់ និងករណីឆ្លងថ្មី ៣០ ៦២៥នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លង សរុប ជាង៣,៧លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់១១២ ១៩៨នាក់ និង មានអ្នកជាសះស្បើយ ជាង ៣,២លាននាក់។

ដោយឡែកចិនជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ១១១នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងសរុប ៩៤ ០៨០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៧ ៦៥៥នាក់។

ខាងក្រោមនេះជាតារាងប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖