រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ថៃនៅតែបន្ដរកឃើញករណីឆ្លង និង មានករណីស្លាប់ ដោយកូវីដ-១៩ថ្មីច្រើនជាងបណ្ដាប្រទេស២ទៀត ដែលមានព្រំដែនជាប់ជាមួយនឹងកម្ពុជា។

ក្រសួងសុខាភិបាលសាធារណៈថៃ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីព្រឹក ថ្ងៃទី១១ ខែសីហា ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ២១ ០៣៨នាក់  និងមានករណីស្លាប់ថ្មី ២០៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាន ពលរដ្ឋធម្មតា ចំនួន ២០ ៨៦៥នាក់ និង អ្នកនៅក្នុងពន្ធនាគារ ១៧៣នាក់។​​

គិតត្រឹម ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថៃមានអ្នកឆ្លងកូវីដ សរុប ៨១៦ ៩៨៩នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦ ៧៩៥នាក់ និង មានអ្នកជាសះស្បើយ ៦០០ ១៥២នាក់​៕