កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូ​ឡាំ​ពិក​​ ទីក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយឈរលេខរៀងទី៩ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០២១ នេះ។May be an image of 1 person
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវ​ធ្វើ​ការ​ប្រ​កួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយកីឡាកររកបានពិន្ទុច្រើនជាងគេ ១២​នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ។ ជា​លទ្ធផល​ កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្តព្រះសីហនុ Jordan Pisey Windle បាន​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់លេខ៩ ក្រោយរកបាន ៤០៩.៨០ពិន្ទុ ខណៈកីឡាករចិន Cao Yuan ឈរកំពូលតារាងរកបាន ៥១៣.៧០ពិន្ទុ។Gay dad adopted and supported a young athlete who is now shining in the  Olympics. He saw him in Cambodia | Upsocl
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នឹង​ធ្វើ​ឡើង​នាវេលាម៉ោង ១រសៀលនេះ (ម៉ោងនៅកម្ពុជា) នៅ​មជ្ឈ​មណ្ឌល​ហែលទឹក Tokyo Aquatics Center។ ​សូ​ម​ជូន​ពរ​កី​ឡា​ករ​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ខ្មែរ Jordan Pisey Windle សូមជួបតែសំណាងល្អ និង​ទទួល​បានលទ្ធផលល្អក្នុងការប្រកួតវគ្គដ៏សំខាន់នេះ៕May be an image of text that says 'usa අ LIVE DIVING CHN CHN ROC MEN's 10M PLATFORM RESULT SEMI-FINAL CAO YUAN YANG JIAN ALEKSANDR BONDAR GB THOMAS DALEY ROO VIKTOR MINIBAEV AUS CASSIEL ROUSSEAU UKR OLEKSII SEREDA JPN TAMAI RIKUTO JORDAN WINDLE 8 513.70 Q 480.85 464.10 462.90 447.50 444.10 416.05 Q 413.65 Q 409.80 Q'
ប្រភព: CAMBODIA SEA GAMES 2023