ការគ្រប់គ្រងហិរញ្ញវត្ថុនៃការចំណាយនៅក្នុងផ្ទះ គឺជាការងារដែលឈឺក្បាលខ្លាំង ប៉ុន្តែប្រសិនបើអ្នកធ្វើជាម្ចាស់គោលការណ៍ទាំង៥ នេះ អ្នកនិងក្លាយជាអ្នកមាន។

១ – តម្រូវការមានចំនួន ៦០%នៃប្រាក់ចំណូលសរុប
មូលនិធិ ចំណាយចាំបាច់ណាស់ ក្នុងការបំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ដោយមិនខ្វល់ខ្វាយពីការខ្វះលុយ។នេះគឺជាពាងបង្កើតបានជាភាគរយខ្ពស់បំផុតនៃប្រាក់ចំណូលរបស់អ្នក ដែលគួរប្រើមូលនិធិត្រឹមតែ៦០%ប៉ុណ្ណោះ។

២ – គណនីសន្សំរយះពេលវែង១០%
ការប្រើប្រាស់សន្សំរយះពេលវែង គេប្រើ សម្រាប់គោលដៅធំដូចជា ទិញផ្ទះ មានកួន ការពារជំងឺ។ រឿងសំខាន់គឹថាអ្នកត្រូវធ្វើការសន្សំ ដរាបណាមានប្រាក់ចំណូល ដូច្នោះចៀសវាងការចំណាយប្រាក់សន្សំនេះ។

៣- មូលនិធិសំម្រាប់ការអប់រំមានចំនួន ១០%
ក្នុងមួយខែៗត្រូវដក ១០% នៃប្រាក់ចំនូល របស់អ្នក សំរាប់ការសិក្សាបន្ថែម និងបង្កើតចំនេះដឹង។ អ្នកអាចប្រើមូលនិធិអប់រំនេះដើម្បីទិញសៀវភៅ ឬចូលរួមវគ្គបណ្តុះបណ្តាលចែករំលែកពីមនុស្សជោគជ័យ។ទន្ទឹមនឹងនេះ នៅពេលដែលអ្នកវិនិយោគក្នុងមូលនិធិនេះ កាន់តែច្រើន អ្នកនិងទទួលបានផលចំនេញកាន់តែច្រើនដោយមិនភ័យខ្លាច។

៤ – ចំនាយប្រាក់បន្ថែម ១០%
មានពេលខ្លះនៅក្នុងជិវិត មនុស្ស ត្រូវការ ចំនាយសម្រាប់ ការមានកម្មវិធី ជំងឺ ការខូចខាតរបស់ប្រើប្រាស់ ជាដើម ។នេះកឺជាលុយដែលចំនាយសម្រាប់ការចំណាយដែលនឹកស្មានមិនដល់អាចកើតឡើងបានគ្រប់ពេល មូលនិធិនេះត្រូវការថែរក្សាជាបន្តបន្ទាប់។

៥- មូលនិធិសំរាប់ភាពរីករាយ
យើងម្នាក់ៗរកលុយក្នុងគោលបំណងបម្រើអោយជីវិតរបស់យើងកាន់តែប្រសើរ ដូច្នោះអ្នកចាំបាច់ត្រូវបង្កើតមូលនិធិនេះឡើងដើម្បីខ្លួនអែង បំពេញសេចក្តីសុខ។ដោយ AN