រាជធានីភ្នំពេញ ៖ ជីវិតរបស់មនុស្សដែលកើតមកហើយមិនអាចរស់នៅបានជាអមតៈ ឬអាចរស់នៅជារៀងរហូតបាននោះទេ ហេតុនេះមនុស្សគួរឈ្វេងយល់ឲ្យបានច្បាស់ពីតម្លៃនៃពេលវេលា ដើម្បីឲ្យជីវិតរស់នៅ និងចាកចេញទៅដោយគ្មានការសោកស្តាយ។

មនុស្សមួយចំនួនតែងតែពិបាកចិត្ត គិតច្រើនព្រោះឥទ្ធិពលនៃពាក្យសម្តីរបស់អ្នកដទៃ ឬមនុស្សមួយចំនួនទៀតកើតទុក្ខ ព្រោះមិនអាចធ្វើឲ្យអ្នកដទៃសប្បាយចិត្តព្រោះខ្លួន ទាំងដែលខ្លួនមិនអាចធ្វើឲ្យជីវិតផ្ទាល់ខ្លួនរីករាយទៅបាន ខណៈខំប្រឹងចំណាយពេលវេលារបស់ខ្លួនលះបង់ដើម្បីអ្នកដទៃ។

អ្នកត្រូវចាំថា ពេលវេលារបស់អ្នកគឺមានកំណត់ មិនមែនគ្មានកំណត់នោះទេ ហេតុនេះគួរធ្វើយ៉ាងណាឲ្យខ្លួនមានក្តីសុខក្នុងពេលបច្ចុប្បន្នឲ្យច្រើនៗ និងកុំព្យាយាមខ្ជះខ្ជាយពេលវេលានៃជីវិតខ្លួនចំពោះអ្នកដទៃ ព្រោះនេះក៏ជាផ្នែកមួយនៃការបំផ្លាញខ្លួនឯងដោយខ្លួនឯងដែរ៕