នៅពេលចាប់ផ្តើមបង្កើត គ្រួសារមួយ មានន៍យថាអ្នកនិងជៀសមិនផុតពីការ ភ្ញាក់ផ្អើល ក្នុងនោះក៏មានបព្ហានៃការចំនាយលុយកាក់ ដែលប្តីប្រពន្ធតែងតែជួបប្រទះ។ដូចនេះតេីអ្នកគួរយ៉ាងណាខ្លះ ដេីម្បីអោយជិវិតគូរ បានស្ថិតស្ថេរ៖

១ .បង្រៀនស្វាមី អោយចេះយល់ពីចិត្តអ្នក៖ រៀបការហើយ អ្នកត្រូវតែចេះស្វែងរកវិធីយល់ចិត្តគ្នាទៅវិញទៅមក។ប្រសិនបើអ្នក នៅតែរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានសួរយោបល់គ្នា ពេលខ្លះមានបព្ហាអ្នកមិនដឹងថាគួរដោះស្រាយបែបណាទេ។វាជារឿងសំខាន់ដែលជិវិតប្តីប្រពន្ធត្រូវតែចេះស្វែងយល់ពីគ្នា។

២ .ភាពឆេវឆាវ វាមិនមែនជាបញ្ហាទៀតនោះទេ៖ ដោយសារការនឿយហត់ មនុស្សស្រី អាចមិនមានពេលគ្រប់គ្រាន់ដើម្បីគិតអ្វីខុស អ្វិត្រូវ ហើយបើម្នាក់ៗជជែកគ្នាយកតែឈ្នះ និងចាញ់ នោះជិវិតគូរក៏គ្មានក្តីសុខដែរ ។ពិតណាស់ មិនមែនការខ្វែងគំនិតគ្នាទាំងអស់ សុទ្ធតែត្រូវបានដោះស្រាយ នៅពេលអ្នកដើរចួលបន្ទប់នោះទេ យ៉ាងហោចណាស់ព្រឹកស្អែកក៏នៅមានចំហាយតិចៗមកជាមួយ ការរក្សាភាពស្ងៀមស្ងាត់ជាងមុនហើយក្រឡេកមើលបញ្ហាទាំងអស់នេះ និងមិនអើពើបន្ត នោះក្តីសុខនិងប្រសើរឡើង។

៣ .កិច្ចព្រមព្រៀងលុយ៖ នៅពេលដែលសហការបង្កើតជិវិតគ្រួសារ អ្នកជៀសមិនផុតទេពីការភ្ញាក់ផ្អើលទៅលើបញ្ហាការចំណាយ ប្រាក់ ដែលស្វាមីនិងភរិយាមានបញ្ហាទូទៅ។ស្រ្តីឆ្លាតគួរតែធ្វើកិច្ចព្រមព្រៀងជាមួយស្វាមី អំពីរប្រៀបចំណាយប្រាក់ក្នុងគ្រួសារ ដែលធ្វើអោយប្រាក់ចំនូលរបស់អ្នកទាំងអស់ មានផែនការចំណាយ ព្រមទាំងការសន្សំ។

៤ .គ្មានអាពាហ៍ពិពាហ៍ណាល្អឥតខ្ចោះនោះទេ៖ គ្រួសារគ្រប់រូបមានកាលះទេសះនិងជិវិតខុសៗគ្នា បើសិនអ្នកចង់បានអាពាហ៍ពិពាហ៍បែបប្រពៃណី គួរមករស់នៅជាមួយឧពុកម្តាយ។តែបើសិនអ្នកចង់បានសេរីភាពហោះហើរ ពេលរៀបការរួចអ្នកគួររស់នៅដាច់ដោយឡែកគ្នា។កុំអនុញ្ញាតអោយមតិរបស់អ្នកដទៃប៉ះពាល់ដល់អារម្មណ៍អ្នក ។

៥ .រឹងមាំសិន ចាំយកបុត្រ៖ លើកលែងតែអ្នករៀបការក្នុងវ័យរាងជ្រេបន្តិច តែបើយើងនៅក្មេងខ្ចី នៅឡើយ គួរកុំអាលប្រញាប់យកបុត្រពេក អ្នកត្រូវដឹងរប្រៀបកសាងគ្រឹះអាពាហ៍ពិពាហ៍ដ៏រឹងមាំជាមុនសិន មុនស្វាគមន៍កូនទីមួយ ដើម្បីងាយស្រួលសម្រប និងមិនមានការច្របូកច្របល់៕