រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបិទទីតាំងKTV ចំនួន៣ទីតាំង ដកហូតសម្ភារៈ និងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើស បទបញ្ជារបស់រាជរដ្ឋាភិបាល។

ហាងខារ៉ាអូខេ ដែលមានថ្លើមធំហ៊ានល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលនេះ ទី១-ពិភពតារារះ KTV ។ ទី២-ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ និង៣-ភោជនីយដ្ឋាន បុប្ផារាជនី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ៕