រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃនេះ ក្រុមគ្រូពេទ្យបានចុះស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅ ផ្សារដើមគ ក្រោយពីមានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ម្នាក់បានទៅក្នុងផ្សារនេះ ។

ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅ ផ្សារដើមគ ក្រោយពីមានអ្នកវិជ្ជមាន #វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ម្នាក់បានទៅទីតាំងខាងនេះ។ សម្រាប់លទ្ធផល នឹងផ្សាយជូននៅពេលក្រោយទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ ខណៈអ្នកជំងឺ ៦២៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕