កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បន្តស្នាក់នៅប្រទេសជប៉ុនរយៈពេល៨ខែទៀត ដើម្បីហ្វឹកហាត់សម្រួចបច្ចេកទេស ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ បន្ទាប់ពីកីឡាកររូបនេះបានបញ្ចប់ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។May be an image of 1 person, standing and indoor

អត្តពលិករូបនេះបានបញ្ជាក់ថា «ការហ្វឹកហាត់បន្តនៅជប៉ុន ក្រោយបញ្ចប់ការប្រកួតអូឡាំពិកហ្គេមនេះ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត សហការជាមួយក្លឹបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ដោយរាល់ការចំណាយលើការហូបចុក-ស្នាក់នៅ និងការធ្វើដំណើរ ក្នុងរយៈពេលហ្វឹកហាត់៨ខែខាងមុខនេះ គឺជាការធានារ៉ាប់រងរបស់ក្លឹប YUMEOMIRAI ផ្ទាល់តែម្តង។ សម្រាប់ដំណើរការហ្វឹកហាត់ បានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះតទៅ រហូតដល់ខែមេសា ឆ្នាំ២០២២ មុនពេលដែលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលបានពន្យារពេលពីចុងឆ្នាំ២០២១ ទៅធ្វើនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខ»។May be an image of 2 people and textសូមរំឭកថា ប៉ែន សុគង់ បានប្រកួតអត្តពលកម្មលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយធ្វើបានក្នុងថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ៩នាក់ នៅពហុកីឡដ្ឋាន Olympic Stadium កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ ប៉ែន សុគង់ មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបានឡើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោករៀងរាល់៤ឆ្នាំម្តងមួយនេះ។ កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប៉ែន សុគង់ ធ្លាប់ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី៕

ប្រភព: CAMBODIA SEA GAMES 2023