រាជធានីភ្នំពេញ ៖ ខណៈដែលជំងឺកូវីដ១៩កំពុងតែរីករាលដាលកាន់តែច្រើនៗនៅក្នុងប្រទេសថៃបណ្តាបងប្អូនពលករខ្មែរជាច្រើននាក់ហាក់មានការភ័យខ្លាច និងមានអ្នកខ្លះសុខចិត្តលួចរត់ចេញពីប្រទេសថៃដោយខុសច្បាប់ ដែលជួនកាលអាចចាញ់បោកមេខ្យល់ ជាហេតុធ្វើឲ្យមានបញ្ហា និងនាំទុក្ខដាក់ខ្លួនថែមទៀតផង។

យ៉ាងណាមិញ បើយោងតាមការបង្ហោះរបស់ Buzz Khmerfeed បានបញ្ជាក់ថា «ពលករកម្ពុជា២នាក់ ម្ដាយនិងកូន ចាញ់បោកគេនាំពីថៃមក ខ្មែរ ហើយយកមកចោលក្នុងចំការម៉ីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ក្រោយពីធ្វើតេស្ត ម្ដាយវិជ្ជមានកូវីដ-១៩។ ឥឡូវត្រូវបានខាងក្រុមសុខភិបាលស្រុកថ្មពួក ជួយសង្គោះកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១»៕