រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ស្តីពីការស្លាប់ទារិកា ឈ្មោះប៊ុន យូជិន អាយុ ២ខែ ដោយមានផ្ទុកវិជ្ជមានកូវីដ១៩ ខណៈសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកំរិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីព្រឹក។

ជាមួយគ្នានោះដែររដ្ឋបាលខេត្តព្រះវិហារ សូមចូលរួមចំណែក សោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕